ខេត្តកណ្តាល៖ នៅថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន និងក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការជាមួយរដ្ឋបាលខេត្តកណ្តាលបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ។ ក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរក៏មានការអញ្ជើញចូលរួម លោកប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុស្រុក លោកអភិបាលរងស្រុក លោកនាយ/នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល លោកអធិការរងនគរ បាល លោកមេឃុំ ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំដែលជួយសរសេរបំពេញទិន្នន័យចូលក្នុងបញ្ជីអត្រានុកូលដ្ឋាន និងអ្នកពាក់ព័ន្ធដទៃទៀត។ វគ្គទី០១ នេះមានសិក្ខាមសរុបចំនួន២៩៥នាក់ ដែលមកពីស្រុកចំនួន០៥ រួមមានស្រុកលើកដែក ស្រុកស្អាង ស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកកណ្តាលស្ទឹង ក្នុងខេត្តកណ្តាល។
ទីកន្លែងនៃការស្នើសុំផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ -ប្រជាពលរដ្ឋ ដែលប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពត...
០៧ កក្កដា ២០២៥
អ្នកនាំពាក្យ ថ្លែងសារជូនពររបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំឭកខួបអន...
១៥ ឧសភា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាព នៃការរៀបចំប្រព័ន្ធរួមអត្តសញ្ញាណរបស់ប្រជាជន។ នៅព្រឹកថ្ងៃអង្គារ ១...
១៦ សីហា ២០២៥
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុក្រិត្យ ថនឥស្សរ៉ា បានអញ្ជើញចូលរួមក្នុងឱកាសដែល ឯកឧត្តម ប៉ាវ ហម ផាន អនុញ្ញាតឱ្យ តំណាងអង្គការ Global Health Advocacy Incubator ច...
១៥ វិច្ឆិកា ២០២៣