ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុក្រិត្យ ថនឥស្សរ៉ា បានអញ្ជើញចូលរួមក្នុងឱកាសដែល ឯកឧត្តម ប៉ាវ ហម ផាន អនុញ្ញាតឱ្យ តំណាងអង្គការ Global Health Advocacy Incubator ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុក្រិត្យ ថនឥស្សរ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ តំណាងអង្គការ Global Health Advocacy Incubator ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដឹកនាំដោយលោកស្រី Sara Rossi, Associate Director of Advocacy,Date fore Health ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ទទួលបន្ទុកការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។
កិច្ចជំនួបនេះ ក៏មានការចូលរួមពី ឯកឧត្តម អគ្គនាយករង លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងលោក ហ៊ុន សុវឌ្ឍនៈ មន្ត្រីសម្របសម្រួលរបស់អង្គការ Global Health Advocacy Incubator ប្រចាំប្រទេសកម្ពុជា និងលោក យី កុសលវឌ្ឍនៈ មន្ត្រីសម្របសម្រួលរបស់អង្គការ Vital Strategies ប្រចាំប្រទេសកម្ពុជាផងដែរ៕



អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុ...
២៧ មិថុនា ២០២៣
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យការងារវិភាគមុខងារ និងកំណត់ចំនួនក្របខ័ណ្ឌមន្រ្តី...
១៥ តុលា ២០២៣
ខេត្តរតនគិរី៖ នៅថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ស្រុកលំផាត់ ស្រុកតាវ...
២២ កញ្ញា ២០២០
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីគោលការណ៍រៀបចំប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស...
២៦ មករា ២០២៥