ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការជាតិដឹក នាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ដ.អ។ កិច្ចប្រជុំនេះផងដែរក៏មានការចូលរួម ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយករង ឯកឧត្តម លោកជំទាវ ជាសមាជិកគណៈកម្មាធិការជាតិ ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ លោក លោកស្រីជាសមាជិកក្រុមការងារបច្ចេកទេសអនុវត្តកម្មវិធី (ក.ប.អ.ក) សមាជិកការងារតាក់តែងសេចក្តីព្រាងច្បាប់ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគណៈកម្មាធិការជាតិ៕
នៅថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រ...
២៣ តុលា ២០២៤
នាថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បា...
១៦ ធ្នូ ២០១៩
២៣ ធ្នូ ២០១៩
ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្តពិនិត្យ ពិភាក្សាលើការរៀបចំប្រព័ន្ធគ្រប់គ្រងការស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្ដុំ។...
១១ មិថុនា ២០២៦