រាជធានីភ្នំពេញ៖ កាលពីថ្ងៃច័ន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង និងជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារគាំទ្រយន្តការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចុះទៅតាមបណ្តាសង្កាត់គោលដៅទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងបន្ថែមលើការអនុវត្តការងារ និងការចុះបញ្ជីតាមប្រព័ន្ធក្នុងយន្តការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់។គោលបំណងក្នុងការចុះតាមបណ្តាសង្កាត់គោលដៅទាំង១៤ ក្នុងរាជធានីភ្នំពេញរួមមាន៖១- ផ្សព្វផ្សាយបន្ថែមខ្លឹមសារ នៃសេចក្តីណែនាំលេខ០១៧ សណន របស់ក្រសួងមហាផ្ទៃ២- ណែនាំបន្ថែមអំពីនីតិវិធី នៃការចុះបញ្ជីមុខងារមួយចំនួន នៃប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធចុះបញ្ជីស្នាក់នៅ តាមបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៣- ផ្តល់សេចក្តីណែនាំបន្ថែមលើការប្រើប្រាស់ឧបករណ៍សម្ភារបច្ចេកទេស៤- ពិភាក្សាអំពីចំណុចល្អ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផ្សេងៗ។ការចុះតាមបណ្តាសង្កាត់គោលដៅទាំង១៤ ក្នុងរាជធានីភ្នំពេញនេះ មានការអញ្ជើញចូលរួមពីសំណាក់ មន្រ្តីជំនាញពាក់ព័ន្ធ នៃសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ផងដែរ៕
នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង និងជាប្រធានក្រុមការងារយេនឌ័រ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជេីញដឹក...
១២ មីនា ២០២៥
ខេត្តសៀមរាប៖ នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ សកម្មភាពជំនាញតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្...
២៩ មីនា ២០២៥
សាលារាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្...
១២ សីហា ២០២០
ខេត្តកែប៖ នៅថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សកម្មភាពផ្នែកអត្តសញ្ញាណកម្មអធិការដ្ឋាននគរបាលក្រុងកែប នៃស្ន...
០៦ មីនា ២០២៥