ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ ២២:៥៧ ល្ងាច

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយក​ដ្ឋាន​អត្តសញ្ញាណកម្ម បានអញ្ជើញចូល​រួមក្នុង​កិច្ចប្រ​ជុំអន្តរ​ក្រសួង​ពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុ​កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិ​ការប្រចាំការ ក្រសួងយុត្តិធម៌ និងជាប្រធាន​ក្រុមការ​ងាររៀប​ចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម តាមរយៈ Video Zoom។ កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម អគ្គនាយករង ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញ​ផ្នែកច្បាប់​របស់ក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំព្រឹកនេះបានកែសម្រួលពាក្យឡើងវិញខ្លះៗត្រង់ជំពូកទី២ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងត្រឹមមាត្រា ៤៩ លិខិតបញ្ជាក់​វេជ្ជសា​ស្ត្រ​អំពីមូលហេតុ នៃមរណភាព ក្នុងករណី​មរណភាពខុសប្រក្រតី ឬគួរឱ្យសង្ស័យ៕

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប.

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប. ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃចន្ទ...

២២ មករា ២០២៥

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ គឺជាខួបលើកទី ១២ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ គឺជាខួបលើកទី ១២ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរ...

១៦ តុលា ២០២៤

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម