សាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមបច្ចេកទេសអន្តរក្រសួង ដើម្បីបន្តពិនិត្យ ពិភាក្សាសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មី ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង និងឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ចើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម តំណាងអគ្គស្នងការដ្ឋានគរបាលជាតិ ឯកឧត្តម លោកជំទាវ តំណាង អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងជំនាញពាក់ព័ន្ធជាច្រើនផងដែរ៕
យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កែ សួនសុភី ស សុខា នៅព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ...
១៦ មិថុនា ២០២៦
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសារាចរណែនាំ ៥ចំណុច ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងសុីសងខុសច្បាប់!...
០៥ ធ្នូ ២០២៤
ខេត្តប៉ៃលិន៖ ថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ការិយាល័យ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគ...
២១ សីហា ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក្រិត្យ ថនឥស្សរ៉ា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្អៀតរបស់ គណកម្មាធិការប្រយុទ្ធ និងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ ទីស្ដីក...
១៤ កុម្ភៈ ២០២៥