ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាជនបរទេសអន្តោប្រវេសន្ត ដែលមានសហព័ទ្ធជាខ្មែរ
ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ ០០:៤៦ ព្រឹក

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាជនបរទេសអន្តោប្រវេសន្ត ដែលមានសហព័ទ្ធជាខ្មែរ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាជនបរទេសអន្តោប្រវេសន្ត ដែលមានសហព័ទ្ធជាខ្មែរ។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងទាំង២៥រាជធានី-ខេត្ត ឯកឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងលោកស្នងការរងទទួលផែនអត្តសញ្ញាណកម្មទាំង២៥រាជធានី-ខេត្ត។ កិច្ចប្រជុំបានធ្វើការពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តសេចក្តីណែនាំលេខ០១៥សណន ចុះថ្ងៃទី០១ខែកក្កដា ឆ្នាំ២០១៩ស្តីពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន្ត និង សេចក្តីណែនាំលេខ០២៨ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការគ្រប់គ្រងជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចពិភាក្សាមានគោលបំណងសំខាន់ចំនួន០៣គឺ
១-ការការពារផលប្រយោជន៍ស្របច្បាប់របស់សហព័ទ្ធជាខ្មែរ និង កូនដែលត្រូវបានដកហូតឯកសារមិនប្រក្រតីពេលយុទ្ធនាការដកហូត ដោយត្រូវគិតគូរធ្វើជូន ដោយមិនរងចាំការមកស្នើសុំទេ។
២-ការចុះបញ្ជីគ្រប់គ្រងឡើងវិញឱ្យបានត្រឹមត្រូវ នូវអន្តោប្រវេសន្តស្របច្បាប់ទាំងអស់។
៣-ការត្រួតពិនិត្យរកជនអន្តោប្រវសន្តដែលពុំមានទទួលស្គាល់ជាអន្តោប្រវេសន្តស្របច្បាប់ ដើម្បីចាត់វិធានការច្បាប់។
កិច្ចប្រជុំ បានសម្រេចដាក់ចេញនូវវិធានការ ទិសដៅមួយចំនួនដើម្បីថ្នាក់ដឹកនាំ និងស្នងការរាជធានី ខេត្ត យកទៅអនុវត្តផងដែរ៕

អត្ថបទផ្សេងៗ

បៀបស្នើសុំចុះឈ្មោះប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជំនួស ប្រចាំឆ្នាំ២០២៤ តាមរយៈប្រព័ន្ធឌីជីថល

បៀបស្នើសុំចុះឈ្មោះប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជំនួស ប្រចាំឆ្នាំ២០២៤ តាមរយៈប្រព័ន្ធឌីជីថល

១៦ តុលា ២០២៤

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោកជំទាវ ថាំ វ៉ាន់នីកា តុប នេត បានប្រគល់បាច់ផ្កា និងលិខិតថ្លែងអំណរគុណ ព្រមទាំងថតរូបអនុស្សាវរីយ៍ ជាមួយថ្នាក់ដឹកនាំ មន្រ្តីនគរបាលជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោកជំទាវ ថាំ វ៉ាន់នីកា តុប នេត បានប្រគល់បាច់ផ្កា និងលិខិតថ្លែងអំណរគុណ ព...

០៧ មីនា ២០២៦

ក្រុមការងារសហការជាមួយនាយកដ្ឋានជំនាញ ចុះបើកប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ ដែលបានដាក់នៅតាមបណ្តាទីតាំងផ្តល់សេវាអត្តសញ្ញាណកម្ម

រាជធានីភ្នំពេញ៖ អនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនា​យកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃពុធ​ ១កើត ខែផល្គុន ឆ្នាំខ...

២០ កុម្ភៈ ២០២៣

ខេត្តកែប៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេដ្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបំពេញបែបបទផ្តល់ និងបន្តសុពលភាព

ខេត្តកែប៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេដ្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកែប ប...

១៤ មិថុនា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម