រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពី បរិវត្តកម្មឌីជីថលនៅកម្ពុជាឆ្នាំ២០២២ “The Summit of Digital Transformation Cambodia 2022” សណ្ឋាគារ Oakwood Premier Phnom Penh រាជធានីភ្នំពេញ ដែលបានរៀបចំឡើងដោយ ក្រសួង អប់រំ យុវជន និងកីឡា គាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយ EduClaas Global និង CoNfexhub Group ក្រោមប្រធានបទ៖ “Accelerating Digital Readiness” ក្នុងគោលបំណងទទួលបាននូវការយល់ដឹង ក៏ដូចជាពិភាក្សាប្រមូលនូវធាតុចូលសំខាន់ៗរួមគ្នា ដើម្បីចូលរួមលើកកម្ពស់បរិវត្តកម្មឌីជីថលនៅកម្ពុជាត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងនៅក្នុងតំបន់ និងសាកលលោកដែលនឹងអាចកើតមានឡើងនៅក្នុងបរិបទឌីជីថលនាពេលបច្ចុប្បន្ន។
សន្និសីទនេះ បានប្រព្រឹត្តទៅក្រោមវត្តមានចូលរួមដោយ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា និងត្រូវបានប្រកាសបើកជាផ្លូវការដោយ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា តាមរយៈប្រព័ន្ធវីដេអូ។ ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រតិភូតំណាង ក្រសួងស្ថាប័នរាជរដ្ឋាភិបាល តំណាងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍវិស័យឯកជន សមាគមនពាណិជ្ជកម្ម និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា សរុបប្រមាណ២៣០នាក់ផងដែរ៕



















ខេត្តកំពង់ចាម៖ នៅថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ខេង ស្រេង ស្នងការរងទទួលផែនការ...
១៧ កក្កដា ២០២០
ឯកឧត្តម ហេង ចំរើន រួមជាមួយ ឯកឧត្តម អេង ច័ន្ទតារា ដឹកនាំកិច្ចប្រជុំពិភាក្សាបន្តស្តីពី ការធ្វើតេស្តសាកល្បងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធបច...
០៧ មិថុនា ២០២៥
នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានផ្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទ ចូលក្នុងភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបា...
២៧ ធ្នូ ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលការគ្រប់គ្រង និងប្រើកម្មវិធីវត្តមាន (VATTAMEAN)។ អគ្គនាយកដ្ឋានអត្...
២៧ ធ្នូ ២០២៥