រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព (គ.ភ.ឃ.ស) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានប្រព្រឹត្តទៅ នៅសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញ។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អគ្គនាយក អគ្គនាយករង អគ្គស្នងការរង លោកស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ តំណាង អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ៕
















ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ...
២៣ មករា ២០២៥
សាលារាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ឃៀង សុគន្ធា ប្រធាននាយកដ្ឋាន អ...
០៩ កុម្ភៈ ២០២០
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង...
១១ ធ្នូ ២០២២
ខេត្តតាយនិញ សាធារណៈរដ្ឋសង្គមនិយមវៀតណាម៖ នាថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក សា...
១៥ ឧសភា ២០២០