លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកម្មពិធី យុទ្ធនាការគាំទ្រទិវាអន្តរជាតិ ដើម្បីសុវត្ថិភាពអ៊ីនធឺណិត ក្រោមប្រធានបទ៖ “តោះ! នាំគ្នានិយាយអំពីការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពសម្រាប់កុមារ”
ថ្ងៃច័ន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ០២:៤១ ព្រឹក

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកម្មពិធី យុទ្ធនាការគាំទ្រទិវាអន្តរជាតិ ដើម្បីសុវត្ថិភាពអ៊ីនធឺណិត ក្រោមប្រធានបទ៖ “តោះ! នាំគ្នានិយាយអំពីការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពសម្រាប់កុមារ”

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកម្មពិធី យុទ្ធនាការគាំទ្រទិវាអន្តរជាតិ ដើម្បីសុវត្ថិភាពអ៊ីនធឺណិត ក្រោមប្រធានបទ៖ “តោះ! នាំគ្នានិយាយអំពីការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពសម្រាប់កុមារ” ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

កម្មពិធីនេះដែរគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានសហការជាមួយក្រសួងអបរំ យុវជននិងកីឡា និងអង្គការសកម្មភាពដើម្បីកុមារ (APLE) រៀបចំកម្មវិធី “យុទ្ធនាការគាំទ្រទិវាអន្តរជាតិ ដើម្បីសុវត្ថិភាពអ៊ីនធឺណិត ក្រោមប្រធានបទ៖ “តោះ! នាំគ្នានិយាយអំពីការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពសម្រាប់កុមារ” ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយលើកម្ពស់ការយល់ដឹង ដល់សិស្សានុសិស្ស ជាពិសេស យុវជន និងកុមារ ឱ្យចេះការពារខ្លួនឯង និងអ្នកដទៃ ដើម្បីធានាសុវត្ថិភាព ចៀសផុតពីហានិភ័យផ្សេងៗ ក្នុងអំឡុងពេលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកាក្រុមការងារ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) រាជធានី-ខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រី តំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងពាក់ព័ន្ធ តំណាងអង្គការក្រៅរដ្ឋាភិបាល និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបទៀត សរុបប្រមាណ ១២០០នាក់៕

អត្ថបទផ្សេងៗ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ "ប្រព័ន្ធស្គែនគោលបញ្ជីស្នាក់នៅ" ក្រោមគម្រោងមូលនិធិពិសេស មេគង្គ-ឡានឆាង ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ១៤សង្កាត់

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ "ប្រព័ន្ធស្គែនគោលបញ្ជីស្នាក់នៅ" ក្រោមគម្រោងមូលនិធិពិសេស...

២៦ កុម្ភៈ ២០២៥

ប្រជាពលរដ្ឋអញ្ជើញមកទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានកែតម្រូវទិន្នន័យរួចរាល់ ពីក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ប្រជាពលរដ្ឋអញ្ជើញមកទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានកែតម្រូវទិន្នន័យរួចរាល់ ពីក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិន...

១២ ធ្នូ ២០២៤

ខេត្តកំពង់ចាម៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤

ខេត្តកំពង់ចាម៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងផែនការងារអត្តសញ្ញាណកម្មស្រុកកំពង់សៀម សហការ...

០៩ សីហា ២០២៤

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម