ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម លោកជំទាវ អគ្គនាយករង ថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋាន បានបន្តកិច្ចប្រជុំពិភាក្សាជាក្រុមលើអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ
ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ២២:២៧ ល្ងាច

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម លោកជំទាវ អគ្គនាយករង ថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋាន បានបន្តកិច្ចប្រជុំពិភាក្សាជាក្រុមលើអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម លោកជំទាវ អគ្គនាយករង ថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋាន បានបន្តកិច្ចប្រជុំពិភាក្សាជាក្រុមលើអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

ការពិភាក្សាជាក្រុមនេះ គឺធ្វើឡើងតាមការបែងចែក និងណែនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមពិភាក្សាបានបែងចែកជា ០៦ក្រុម ដើម្បីពិភាក្សា អំពីសមិទ្ធផល បទពិសោធន៍ បញ្ហាប្រឈម ព្រមទាំងសំណូមពរនានា ដើម្បីយកមកពិភាក្សាដោះស្រាយ ដែលក្រុមពិភាក្សានីមួយៗ បានរួមគ្នាផ្តល់យោបល់លើរបាយការណ៍ និងទិសដៅ ដើម្បីស្វែងរកចំណុចដែលត្រូវកែសម្រួល ឬបំពេញបន្ថែម។

ក្រុមពិភាក្សារបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅក្រុមទី០៥ ដឹកនាំដោយឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ពិភាក្សាលើប្រធានបទ ការងារអត្តសញ្ញាណកម្ម។ ដែលមានខ្លឹមសារ រួមមាន៖ តើការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ ក្នុងរយៈពេលកន្លងមក មានការប្រឈមអ្វីខ្លះ?, តើការចុះបញ្ជីមរណភាព ជាកាតព្វកិច្ច ជាសកល ជាប់លាប់ និងអចិន្ត្រៃយ៍?, បញ្ហាប្រឈម និងដំណោះស្រាយក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណទុតិយតា។

ក្នុងនោះ ក្រុមពិភាក្សានីមួយៗ បានពិភាក្សាលើប្រធានបទដែលអង្គសន្និបាតបានកំណត់ជូនតាមក្រុមនីមួយ ជាមួយគ្នានេះដែរ សមាជិកម្នាក់ៗក្នុងក្រុមពិភាក្សា មានរយៈពេល ១០នាទី ដើម្បីចូលរួមពិភាក្សា និងបញ្ចេញមតិយោបល់លើប្រធានបទ ដែលក្រុមនីមួយៗ មានសមាសភាពប្រធាន អនុប្រធាន និងលេខាធិការ សម្រាប់ដឹកនាំសម្របសម្រួល និងចាត់ចែងលេខាធិការដើម្បីកត់ត្រា និងធ្វើរបាយការណ៍អំពីលទ្ធផលនៃកិច្ចពិភាក្សាទាំងនោះ។

លើសពីនេះទៀត ក្រុមការងារ នឹងបន្តធ្វើជារបាយការណ៍លម្អិតពីលទ្ធផលនៃកិច្ចពិភាក្សាតាមក្រុមនីមួយៗ ដើម្បីធ្វើសេចក្តីរាយការណ៍គោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្តល់មតិបូកសរុប និងមានមតិផ្តាំផ្ញើសម្រាប់ដឹកនាំជាទិសដៅសម្រាប់អនុវត្តការងារបន្ត៕

អត្ថបទផ្សេងៗ

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ សកម្មភាពការិយាល័យជំនាញអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ សកម្មភាពការិយាល័យជំនាញអត្តសញ្ញាណបណ្ណសញ្ជាត...

០៧ កក្កដា ២០២៥

កិច្ចប្រជុំពិភាក្សា ស្តីពី ការពង្រឹងយន្តការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងការគ្រប់គ្រងការស្នាក់នៅ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុ...

១១ កញ្ញា ២០១៩

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញអមដំណើរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញបន្ដដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញអមដំណើរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញបន្ដដឹកនាំគណៈប្រ...

០៣ ឧសភា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម