ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អមដំណើរដោយ ឯកឧត្តម លោកជំទាវ អគ្គនាយករង និងថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋាន បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”
ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ២៣:៤៩ ល្ងាច

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អមដំណើរដោយ ឯកឧត្តម លោកជំទាវ អគ្គនាយករង និងថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋាន បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អមដំណើរដោយ ឯកឧត្តម លោកជំទាវ អគ្គនាយករង និងថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋាន បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី គណៈប្រតិភូអមដំណើរ និងរដ្ឋមន្ដ្រីក្រសួង-ស្ថាប័ននានា ព្រមទាំងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ដ្រីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់របស់ក្រសួងមហាផ្ទៃ ផងដែរ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ គោរពជូន សម្ដេចតេជោ ហ៊ុន សែន និងអង្គសន្និបាតជ្រាបថា ក្រោមដឹកការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា បានគ្រប់គ្រងបានយ៉ាងល្អនូវជំងឺឆ្លងរាតត្បាតកូវីដ-១៩ ព្រមទាំងបង្កលក្ខណៈសម្បត្តិដល់ក្រសួងមហាផ្ទៃ អាចរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ដែលមានសមាសភាពថ្នាក់ដឹកនាំ និងមន្ដ្រីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ អភិបាលរាជធានី-ខេត្ត នាយករដ្ឋបាល ស្នងការនគរបាលរាជធានី-ខេត្ត ប្រធានពន្ធនាគាររាជធានី-ខេត្ត និងតំណាងក្រសួងស្ថាប័ននានាផងដែរ។

នាឱកាសនោះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា នៅឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនយុទ្ធនាការប្រយុទ្ធឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ និងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ តាមការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅតាមទីតាំងអាជីវកម្ម ផលិតកម្មនានា ការស្រាវជ្រាវការសម្អាតប្រាក់ ដើម្បីពង្រឹងសន្តិសុខជាតិលើសណ្តាប់ធ្នាប់សាធារណៈ។

ឆ្លៀតឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី មានប្រសាសន៍ណែនាំដល់កងកម្លាំងនគរបាលជាតិសម្រាប់អនុវត្តការងារឆ្នាំ២០២៣ថា ត្រូវបន្ដពង្រឹង និងថែរក្សាការពារសន្ដិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយម ព្រមទាំងបន្ដលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសេរី ពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនិតិរដ្ឋ ព្រមទាំងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនដែរថា ក្នុងឱកាសបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនាយនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ថ្នាក់ជាតូបការ ចំនួន ២២រូបផងដែរ៕

អត្ថបទផ្សេងៗ

សាររំលែកមរណទុក្ខ៖ ក្នុងនាមជាថ្នាក់ដឹកនាំ កងកម្លាំងមន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនឯកឧត្តម សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព របស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ដក៍ ឃឹម ឆេង ដែលត្រូវជាម្ដាយបង្កើតរបស់ឯកឧត្តម សន្ដិបណ្ឌិត រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ។

២០ កញ្ញា ២០២៣

កិច្ចប្រជុំពិភាក្សា ស្តីពីការពិនិត្យលើវឌ្ឍនភាពការងារចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធអេឡិចត្រូនិច (CRS) ដែលកំពុងនឹងដាក់ឱ្យដំណើរការក្នុងជំហានទី១ នៅរដ្ឋបាលសង្កាត់ទាំង១៥

កិច្ចប្រជុំពិភាក្សា ស្តីពីការពិនិត្យលើវឌ្ឍនភាពការងារចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធអេឡិចត្រូនិច (CRS) ដែលកំពុងនឹងដាក់ឱ្យដំណើរការក្នុងជំហានទី១ នៅ...

០៥ ឧសភា ២០២៦

ប្រជំុត្រួតពិនិត្យ និងគាំទ្រការអនុវត្តការងារអត្រានុកូលដ្ឋាន និងការប្រើប្រាស់សៀវភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាពដែលប្រើប្រាស់ដោយមេភូមិនៅតាមឃុំ សង្កាត់ និងក្រុង ស្រុក ក្នុងខេត្តព្រៃវែង

ខេត្តព្រៃវែង៖នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអ...

១០ កញ្ញា ២០១៩

ឯកឧត្ដម ផុន លីវិរៈ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យដោះស្រាយបញ្ហាមួយចំនួនលើរបាយការណ៍វឌ្ឍនភាពនៃការពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ពន្ធ័អង្គភាពចំណុះក្រសួងមហាផ្ទៃ

ឯកឧត្ដម ផុន លីវិរៈ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យដោះស្រាយបញ្ហាមួយចំនួនលើរបាយការណ៍វឌ្ឍនភាពនៃការពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ពន្ធ័អង្គភាពចំណុះក្...

២១ វិច្ឆិកា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម