ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គ.ជ.ដ.អ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើកទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជទាវ តំណាង អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ឯកឧត្តម អភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី/ខេត្តពាក់ព័ន្ធ អង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ។
នាឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គ.ជ.ដ.អ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីកិច្ចការពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្ម គោរពជម្រាបជូន សម្តេចក្រឡាហោម និងអង្គប្រជុំជ្រាបថា សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងឆ្លងបញ្ចប់ក្នុង ពេលឆាប់ៗនេះក្នុងកម្រិតអន្តរក្រសួង មុនដាក់ឆ្លងក្នុងសិក្ខាសាលាពិគ្រោះយោបល់។
សម្រាប់ការងារពង្រឹងយន្តការសេវាអត្តសញ្ញាណកម្ម ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន បានបញ្ជាក់បន្ថែមថា ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ អគ្គនាយកដ្ឋានបានបង្កើតក្រុមការងារ “ប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស” ដោយក្រុមប្រចាំការមានភារកិច្ចតាមដាន ស្រង់មតិយោបល់ សំណូមពរ និងបញ្ហាប្រឈមនានារបស់ពលរដ្ឋ ដើម្បីយកមកពិនិត្យ និងបានដោះស្រាយជាបន្តបន្ទាប់។
មុនកិច្ចប្រជុំបានបញ្ចប់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់នូវមតិបូកសរុបនូវលទ្ធផលនៃកិច្ចប្រជុំសាមញ្ញ លើកទី៧របស់ គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) និងបានផ្តល់អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បន្ថែមទៀត លើបញ្ហាចម្បងមួយចំនួនដើម្បីធ្វើយ៉ាងណា ឱ្យការងារពាក់ព័ន្ធអាចសម្រេចបានប្រកបដោយជោគជ័យ។ បន្ថែមពីនេះទៀត សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ក្រុមការងារឱ្យបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីអនុវត្តនូវការងារខាងលើឱ្យទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក និងបន្តស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីជួយគាំទ្រលើការអនុវត្តផែនការយុទ្ធសាស្ត្រនានាខាងលើផងដែរ៕





















ញត្តិថ្កោលទោសរបស់ក្រសួងមហាផ្ទៃ ចំពោះសង្គ្រាមឈ្លានពានរបស់ថៃ មកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា! Statement of Condemnation on Thailand's War of...
២៧ ធ្នូ ២០២៥
នៅរសៀលថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក គិន រោជ អគ្គនាយករង តំណាងឯកឧត្...
២៨ មិថុនា ២០២០
ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងការប្រមូលព័ត៌មាន និងធ្វើបច្ចុប្...
១៦ តុលា ២០២៣
លោក ឧត្តមសេនីយ៍ទោ សុគន្ធ វិសិដ្ឋ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត...
០៦ ធ្នូ ២០២៥