ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ឹម ប្រណិតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមទស្សនកិច្ចសិក្សា ស្ដីអំពីការប្រែប្រួលឌីជីថលលើការផ្តល់សេវាសាធារណៈ និងរដ្ឋាភិបាលឌីជីថល ដោយផ្តោតលើការគាំពារសង្គមតាមបែបឌីជីថលនៅសាធារណៈរដ្ឋកូរ៉េ
ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ២០:៣៣ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ឹម ប្រណិតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមទស្សនកិច្ចសិក្សា ស្ដីអំពីការប្រែប្រួលឌីជីថលលើការផ្តល់សេវាសាធារណៈ និងរដ្ឋាភិបាលឌីជីថល ដោយផ្តោតលើការគាំពារសង្គមតាមបែបឌីជីថលនៅសាធារណៈរដ្ឋកូរ៉េ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ឹម ប្រណិតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមទស្សនកិច្ចសិក្សា ស្ដីអំពីការប្រែប្រួលឌីជីថលលើការផ្តល់សេវាសាធារណៈ និងរដ្ឋាភិបាលឌីជីថល ដោយផ្តោតលើការគាំពារសង្គមតាមបែបឌីជីថលនៅសាធារណៈរដ្ឋកូរ៉េ។

ទស្សនកិច្ចនេះបានប្រព្រឹត្តទៅរយៈពេល ០៥ថ្ងៃចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ តាមរយៈការគាំទ្រផ្នែកហិរញវត្ថុ នៃរដ្ឋាភិបាលរបស់សាធារណៈរដ្ឋកូរ៉េ ទស្សនកិច្ចសិក្សានេះត្រូវបានរៀបចំឡើងដោយធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) វិទ្យាស្ថានធនាគារអភិវឌ្ឍន៍អាស៊ី (ADBI) និងមានការចូលរួមពីតំណាងរាជរដ្ឋាភិបាលកម្ពុជា មកពីក្រសួង ស្ថាប័នដែរពាក់ព័ន្ធ និងតំណាងប្រទេសនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក រួមមាន៖ ប្រទេសអាម៉ានី ប្រទេសបង់ក្លាដេស ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាលឌីវ ប្រទេសម៉ុងហ្គោលី ប្រទេសកោះណូរូ ប្រទេសប៉ាគីស្ថាន ប្រទេសហ្វីលីពីន និងប្រទេសស្រីលង្កា និងមន្រ្តីទីប្រឹក្សាមួយចំនួនទៀត។

សិក្ខាសាលានេះបានផ្តោតទៅលើប្រធានបទមួយចំនួនរួមមាន៖ (១)ពិសោធន៍ និងការប្រែប្រួលលើវិស័យឌីជីថលនៅសាធារណៈរដ្ឋកូរ៉េ (២)ប្រព័ន្ធអេកូលូស៊ីទិន្នន័យរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ (៣)ការប្រើប្រាស់បញ្ញាសិប្បនិម្មិតលើវិស័យគាំពារសង្គម (៤)ការប្រែប្រួលឌីជីថលលើវិស័យឧស្សាហកម្ម ផលិតកម្ម (៥)ការបែប្រួលឌីជីថលលើវិស័យសេវាធុរៈកិច្ច និងអាជីវកម្មនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (៦)ប្រព័ន្ធទូទាត់ប្រាក់របស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ (៧)ការផ្ទៀងផ្ទាត់ និងផ្លាស់ប្តូរទិន្នន័យនៅក្នុងស្ថាប័នរដ្ឋាភិបាល (៨)ការប្រែប្រួលឌីជីថល និងការគណនា Cloud (៩)ការតភ្ជាប់ និងការប្រើប្រាស់ឌីជីថលនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (១០)សុវត្ថិភាពអ៊ីនធឺណឺត និងការការពារទិន្នន័យ (១១)ការប្រែប្រួលឌីជីថលនៅក្នុងវិស័យសុខាភិបាល (១២)ការប្រែប្រួលឌីជីថលលើសេវាសាធារណៈ និងការថែទាំមនុស្សចាស់ជរា (១៣)ការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ថែទាំមនុស្សចាស់ជរា (១៤)ទីផ្សារការងារនៅលើវិស័យឌីជីថល (១៥)ទិសដៅលើក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍទេពកោសល្យធនធានមនុស្សលើវិស័យឌីជីថល៕

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្ស...

០៧ មិថុនា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា និងលើកទិសដៅបន្ត

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ន...

០៦ តុលា ២០២៣

ពិធីបិទសិក្ខាសាលាថ្នាក់ជាតិ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពីយុទ្ធសាស្រ្តប្រាស្រ័យទាក់ទងនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា

ពិធីបិទសិក្ខាសាលាថ្នាក់ជាតិ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពីយុទ្ធសាស្រ្តប្រាស្រ័យទាក់ទងនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងការចុះបញ្...

១០ ធ្នូ ២០២៥

ពលរដ្ឋម្នាក់លាន់មាត់សរសើរសេវាផ្តល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញរបស់ក្រសួងមហាផ្ទៃ!

ពលរដ្ឋម្នាក់លាន់មាត់សរសើរសេវាផ្តល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញរបស់ក្រសួងមហាផ្ទៃ! ...................................... ផលិតដោយក្រុមមន្រ្តីព័ត៌មាន...

២៨ មេសា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម