ខេត្តព្រៃវែង៖ នៅថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្ដមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋមន្រ្តី ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្ដម អគ្គនាយក ឯកឧត្តម អគ្គស្នងការរង ឯកឧត្តម អគ្គនាយករង ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្ត លោកស្នងការដ្ឋាននគរបាលខេត្ត រដ្ឋបាលសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀតផងដែរ៕

















ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិក...
០៣ ឧសភា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា លេីកិច្ចការងារផ្តល់លិខិតបញ្ជាក់អត្តសញ្ញាណ ជូនប្រជាពលរដ្ឋខ្មែរដែលត្រលប់មកពីប្រទេ...
១៦ សីហា ២០២៥
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារដឹកនាំផ្តល់ឡើងវិញនូវលិខិតរដ្ឋបាល...
២៧ កុម្ភៈ ២០២០
ទូលបង្គំ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិល ចំណុះអគ្គនាយកដ្ឋ...
១៨ ឧសភា ២០២១