ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាលា និងសិក្ខាកាមនគរបាលកម្ពុជា ចំនួន ២៤១នាក់ មកពីសាលាបណ្ដុះបណ្ដាលចំនួន០៥ ដែលកំពុងសិក្សានៅតាមសាលាបណ្ដុះបណ្ដាលនគរបាល នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ២៣:៤០ ល្ងាច

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាលា និងសិក្ខាកាមនគរបាលកម្ពុជា ចំនួន ២៤១នាក់ មកពីសាលាបណ្ដុះបណ្ដាលចំនួន០៥ ដែលកំពុងសិក្សានៅតាមសាលាបណ្ដុះបណ្ដាលនគរបាល នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

សាធារណរដ្ឋសង្គមនិយមវៀតណាម៖ នៅរសៀលថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាលា និងសិក្ខាកាមនគរបាលកម្ពុជា ចំនួន ២៤១នាក់ មកពីសាលាបណ្ដុះបណ្ដាលចំនួន០៥ ដែលកំពុងសិក្សានៅតាមសាលាបណ្ដុះបណ្ដាលនគរបាល នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងជំនួបនោះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមហាវិទ្យាល័យ និងសាលានគរបាលជាតិវៀតណាម សម្រាប់ការយកចិត្តទុកដាក់បណ្ដុះបណ្ដាល និងការគាំទ្រដល់សិក្ខាកាមនគរបាលជាតិកម្ពុជា។ សម្ដេចសង្ឃឹមជឿជាក់ថា សិក្ខាកាមនគរបាលជាតិកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាមនាឱកាសនេះ នឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីយកចំណេះដឹងមកបម្រើប្រទេសជាតិ។

បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសាសន៍ណែនាំឱ្យសិក្ខាកាមគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ប្រពៃណី ទំនៀមទំលាប់ នៃប្រទេសដែលខ្លួនស្នាក់នៅសិក្សារៀនសូត្រ និងត្រូវមានស្មារតីស្រលាញ់រាប់អាន ចេះជួយយកអាសារគ្នាទៅវិញទៅមកជាមួយសិក្ខាកាម និងជនជាតិដ៏ទៃទៀត រាប់ទាំងជនជាតិនៃប្រទេសដែលកំពុងស្នាក់នៅសិក្សារៀនសូត្រផងដែរ៕

អត្ថបទផ្សេងៗ

ខេត្តព្រះវិហារ៖ នៅថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សកម្មភាពអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត អធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នៅថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សកម្មភាពអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត អធិការដ្ឋាន...

២៧ កុម្ភៈ ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “ការយកកម្រៃសេវាលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គលតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)”

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “ការយកកម្រៃសេវាលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គ...

០៥ ធ្នូ ២០២៤

សារសំខាន់នៃការប្រេីប្រាស់ លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល

សារសំខាន់នៃការប្រេីប្រាស់ លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល លោកអ្នកអាចស្នើសុំ លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងលិខិតបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យអត...

០៧ មិថុនា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ដល់រដ្ឋបាលខណ្ឌពោធ...

០១ ធ្នូ ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម