អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង និងលោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម ឌី សុកផាន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល និងដឹកនាំកិច្ចប្រជុំនេះ។
ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក ពីបណ្តាក្រសួងពាក់ព័ន្ធ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ទីស្តីការគណៈរដ្ឋមន្ត្រី និងមន្ត្រីបច្ចេកទេសជាប់ពាក់ព័ន្ធ សរុបចំនួនប្រហែល ៤៥នាក់៕





ខេត្តព្រះសីហនុ៖ នៅថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ សកម្មភាពក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអ...
១២ កក្កដា ២០២០
លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដើម្បីពិភាក្សា អំពីនីតិវិធីក្នុងការដោះស្រាយបញ្ហា បទល្មើសពពោះជំនួស ដើម្បីជួញដូរទារក ដែលធ...
១០ តុលា ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ដល់រដ្ឋបាលខណ្ឌពោធ...
២១ វិច្ឆិកា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អំពីការរួមបញ្ជូលគ្នា នៃការកំណត់អត្តសញ្ញាណឌីជីថល។...
០៨ សីហា ២០២៥