សាខាការិយាល័យលិខិតឆ្លងដែន៖ បន្តអនុវត្តតាមគោល ការណ៍ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រុមការងារដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមការងារប្រអប់សំបុត្រ បានយកប្រអប់សំបុត្រទទួលមតិ សំណូមពរ សេវាអត្តសញ្ញាណកម្ម ដាក់មុខច្រកចូលសាខាការិយាល័យលិខិតឆ្លងដែនចំនួន ០៣ រួមមាន៖
-ខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩
-ខេត្តបន្ទាយមានជ័យ ( ប៉ោយប៉ែត ) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩
-និងខេត្តកោះកុង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩
ដើម្បីទទួលព័ត៌មាន មតិ និងសំណូមពរនានា ក្នុងគោលបំណងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋដែលមកទទួលសេវានិងបង្កើនប្រសិទ្ធិភាព ការផ្ដល់សេវាអត្តសញ្ញាណកម្ម ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ៕
នៅថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក...
១៣ សីហា ២០២៤
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ...
៣១ តុលា ២០២២
ខេត្តកណ្ដាល៖ នៅថ្ងៃសោរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ផ្នែកជំនាញអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ របស់អធិការដ្ឋាននគ...
២១ កញ្ញា ២០២៤
កិច្ចប្រជុំបិទសវនកម្ម នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង...
០២ កញ្ញា ២០២៤