នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ពេលព្រឹក ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដែលស្ថិតនៅសាលាខេត្តស្វាយរៀង និងពេលរសៀល ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង បានអញ្ជេីញបន្តចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ដែលស្ថិតនៅសាលាខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គស្នងការរង អគ្គនាយករង ឯកឧត្តម តំណាង អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ ព្រមទាំងអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត លោកមេឃុំ ចៅសង្កាត់ផងដែរ៕






























ខេត្តព្រះវិហារ៖ នៅថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋានន...
០៣ តុលា ២០២២
ខេត្តកណ្ដាល៖ នៅថ្ងៃសៅរ៍ ៨រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលស្រុក/ក្រុង នៃស្នងការដ្ឋាននគរបាល...
២៦ វិច្ឆិកា ២០២៤
លោកកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលយេនឌ័រក្រសួងមហាផ្ទៃ។ ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង...
០៥ មិថុនា ២០២៦
ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញជាអធិបតីភាពធ្វើបាឋកថា ដល់សិក្ខាកាមវគ្គបំប៉នជំនាញអត្តសញ្ញាណកម្ម។ បណ្ឌិត្យសភានគរបាលកម្ពុជា៖ នៅព្រឹកថ្ងៃសុក្...
២៣ ឧសភា ២០២៦