ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម (GDI eServices) និងប្រតិកម្មរហ័ស
ថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩ ១៩:០១ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម (GDI eServices) និងប្រតិកម្មរហ័ស

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម (GDI eServices) និងប្រតិកម្មរហ័ស ដោយមានការចូលរួមពីលោក លោកស្រី ជាអនុប្រធាន និងមន្ត្រីសមាជិកក្រុមការងារតំណាងនាយកដ្ឋាននានា ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ កិច្ចប្រជុំបានពិភាក្សាបែងចែកតួនាទី ភារកិច្ចរបស់ក្រុមការងារ ដើម្បីឆ្លើយតបនូវ សំណួរ សំណូមពរប្រជាពលរដ្ឋលើការផ្តល់សេវាអត្តសញ្ញាណកម្មតាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទវៃឆ្លាត (Smart Phone)​ ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមគោលការណ៍ដឹកនាំរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕

អត្ថបទផ្សេងៗ

សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញ ចុះប្រគល់សៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ(ក៤) ជូនដល់ប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលរាជធានីភ...

២១ កុម្ភៈ ២០២២

កិច្ចប្រជុំ(លើកទី១២)អន្តរក្រសួងពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនា...

១២ សីហា ២០២០

ផែនអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានធ្វើការបែងចែក(ស្ទីកឃ័រ)នឹងការបិនូវកម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម(GDI eServices) និងលេខទូរស័ព្ទ(Call Center)

ខេត្តពោធិ៍សាត់៖ ផែនអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាន​នគរបាលខេត្តពោធិ៍សាត់ បានធ្វើការបែងចែក​(ស្ទីកឃ័រ)​នឹងការបិនូវកម្មវិធី​​​​សេវាកម្មអត្តសញ្ញាណកម្ម(GDI e...

០៩ មេសា ២០២០

ខេត្តព្រះវិហារ ៖ នៅថ្ងៃអាទិត្យ ២កេីត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ សកម្មភាពជំនាញតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅថ្ងៃអាទិត្យ ២កេីត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ សកម្មភាពជំនាញតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអ...

៣១ មីនា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម