ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង បានអញ្ជើញចូលរួមក្នុងពីធីបើកសន្និសីទ ស្ដីពី ការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល
នៅថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អមដំណើរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទ ស្ដីពី ការជុំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល ក្រោមអធិបតីភាព ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងបានបន្តអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយស ក្រោមប្រធានបទ ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Stefan Meserer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាក្រកម្ពុជា ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតាមបណ្ដាក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ អស់លោក លោកស្រីជាភ្ញៀវកិត្តិយស និងដៃគូរអភិវឌ្ឍន៍ជាច្រើនទៀតផងដែរ។
កម្មពិធីសន្និសីទនេះបានប្រព្រឹត្តទៅនៅសាលសន្និសីនជាន់ទី៤ អគារនវានុវត្ត (Innovation Center) នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងគោលបំណងចែករំលែកបទពិសោធ ឧត្តមានុវត្តន៍ និងសិក្សាស្វែងយល់ពាក់ព័ន្ធនៅនឹងបច្ចេកវិទ្យាឌីជីថល ដែលក្រសួង ស្ថាប័នបាននឹងកំពុងដាក់ឱ្យប្រើប្រាស់សម្រាប់ការផ្ដល់សេវាសាធារណៈ ព្រមទាំងមានស្តង់តាំងបង្ហាញប្រព័ន្ធបច្ចេកវិទ្យាឌីជីថលរបស់ក្រសួង ស្ថាប័នមួយចំនួនផងដែរ៕




















អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ នៅថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្...
១៧ ធ្នូ ២០២៥
ខេត្តព្រៃវែង៖ នៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ សកម្មភាពជំនាញតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអ...
០៣ ឧសភា ២០២៥
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារដឹកនាំផ្តល់ឡើងវិញនូវលិខិតរដ្ឋបាល...
២៧ កុម្ភៈ ២០២០
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន...
២៨ ឧសភា ២០២០