ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក្រិត្យ ថនឥស្សរ៉ា បានដឹកនាំក្រុមការងារជំនាញចូលរួមកម្មវិធីបញ្រ្ជាបការយល់ដឹងលើការដាក់ឱ្យប្រើប្រាស់មុខងារថ្មី មុនងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (Asset Management) ក្នុង FMIS
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក្រិត្យ ថនឥស្សរ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារជំនាញចូលរួមកម្មវិធីបញ្រ្ជាបការយល់ដឹងលើការដាក់ឱ្យប្រើប្រាស់មុខងារថ្មី មុនងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (Asset Management) ក្នុង FMIS តាមរយៈប្រព័ន្ធវីដេអូ កម្មវិធី Zoom ក្រោមអធិបតិភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យភស្តុភារ និងមន្រ្តីពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ។
សូមជម្រាបជូនថា ស្របតាមផែនការសកម្មភាព នៃការអនុវត្តគម្រោង FMIS ជំហានទី៣ ក្រុមការងារគ្រប់គ្រងគម្រាង FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះសិក្សានីតិវិធីអនុវត្តការងារ ព្រមទាំងកសាង និងអភិវឌ្ឍមុខងារថ្មី នៃ FMIS គឺ “មុនងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (Asset Management)” រួចរាល់។ ជំហានបន្ទាប់ ដើម្បីត្រៀមសម្រាប់ការប្រើប្រាស់មុខងារថ្មីនេះ នៅដើមឆ្នាំ២០២៤ ខាងមុខ ក្រុមការងារគ្រប់គ្រងគម្រាង FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធ្វើការបញ្រ្ជាបការយល់លើការដាក់ឱ្យប្រើប្រាស់មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុង FMIS នេះ ដល់បណ្តាអាជ្ញាធរកាន់កាប់ទ្រព្យសម្បតិ្តរដ្ឋ និងអង្គភាពប្រើប្រាសទ្រព្យសម្បត្តិរដ្ឋក្រោមឱវាទក្រសួងចំនួន៥ រួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងបរិស្ថាន, ក្រសួងសុខាភិបាល, និងក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែល៕





ខេត្តព្រះវិហារ៖ នៅថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បា...
០២ មេសា ២០២៥
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំកិច្ចប្រជុំលើកទី០១ ក្រ...
២១ មករា ២០២១
ទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតា ផ្សារទំនើបអ៊ីអន២៖ សកម្មភាពមន្រ្តីនគរបាលសាខាលិខិតឆ្លងដែន បំពេញបែបបទផ្ដល់ជូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវា នៅទីស្...
១១ ធ្នូ ២០១៩
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នាថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ឹម ប្រណិតា អគ្គ...
២៩ មករា ២០២០