ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស
នៅរសៀលថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស។
ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធាននាយដ្ឋានរដ្ឋបាល សរុប លោកនាយការិយាល័យផ្សព្វផ្សាយអប់រំ លោកនាយការិយាល័យស្រាវជ្រាវព័ត៌មាន ព្រមទាំងលោក លោកស្រីដែលជាអនុប្រធាន និងសមាជិក នៃក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័សផងដែរ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ប្រធានក្រុមការងារបានសង្កត់ធ្ងន់អំពីបញ្ហាមួយចំនួនដូចជា៖ ការពង្រឹងវត្តមានមន្រ្តីប្រចាំការ ការគោរពពេលវេលាម៉ោងធ្វើការ ចៀសវាងប្រជាពលរដ្ឋទំនាក់ទំនងមិនមានការឆ្លើយតប ឬមិនមានអ្នកទទួល ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈដល់មន្រ្តីប្រចាំការពេលមានប្រជាពលរដ្ឋទំនាក់ទំនងមក៕











ក្រសួងមហាផ្ទៃបានចុះបញ្ជីអត្រានុកូលដ្ឋានជាង៨សែនបញ្ជីក្នុងឆ្នាំ២០២៤! ...... ក្នុងឆ្នាំ២០២៤ក្រសួងមហាផ្ទៃបានចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទបានចំនួន...
២០ មីនា ២០២៥
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប...
០៥ មីនា ២០២៣
កិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែ...
០៣ កក្កដា ២០២៦
ខេត្តព្រះវិហារ៖ នៅថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបា...
២០ ធ្នូ ២០២៤