ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្ត អំពីការរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០២៤-២០២៨) របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្ត អំពីការរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០២៤-២០២៨) របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយការិយាល័យ និងមន្រ្តីពាក់ព័ន្ធចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ។
កិច្ចប្រជុំនេះបានពិភាក្សាលើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្ត ស្ដីពីការលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងដែនដី ឆ្នាំ២០២៤-២០២៨ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយផ្ដោតសំខាន់លើចំនុចសំខាន់ៗមួយចំនួនរួមមាន ចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្រ្តផងដែរ៕










ខេត្តពោធិ៍សាត់៖ ថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវ៉ាញ នៃស្នងការដ្ឋាន...
២៨ ឧសភា ២០១៩
នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិ...
០៤ វិច្ឆិកា ២០២៤
ឯកឧត្តម បណ្ឌិត តុប នេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជ...
០៣ មីនា ២០២៥
ខេត្តព្រះវិហារ៖ នៅថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារចល័ត ផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ...
០៩ កញ្ញា ២០២៤