លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងភាគីកម្ពុជាជួបជាមួយអគ្គរាជទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងភាគីកម្ពុជាជួបជាមួយអគ្គរាជទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាអនុប្រធាន គ.ជ.ប.ជ.។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គស្នងការរងនគរបាលជាតិ ឯកឧត្ដម លោកជំទាវ អគ្គនាយករង តំណាង អគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងក្រសួង-ស្ថាប័ន ដែលពាក់ព័ន្ធ និងសហការី តំណាង ស្ថានទូតអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕














ខេត្តតាកែវ៖ នៅថ្ងៃអង្គារ ១កើត ខែជេដ្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពជំនាញ ចំណុះអធិការដ្ឋាននគរបាលស្រុកបាទី នៃ...
២៩ ឧសភា ២០២៥
ឯកឧត្ដម ផុន លីវិរៈ អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។ ខេត្តកោះកុង៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នា...
២៣ សីហា ២០២៥
ខេត្តព្រៃវែង៖ នៅថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលក្រុង/ស្រុក នៃស្នងការដ្ឋា...
២៥ កក្កដា ២០២១
គ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ...
១៦ កក្កដា ២០២០