ខេត្តកោះកុង៖ ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន អញ្ជើញចុះទៅស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តការងារអត្រានុកូលដ្ឋាន និងការប្រើប្រាស់សៀវភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាពដែលប្រើប្រាស់ដោយមេភូមិនៅតាមឃុំ សង្កាត់ និងក្រុង ស្រុក ក្នុងខេត្តកោះកុង។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យនេះផងដែរក៏មានការចូលរួម លោកប្រធានការិយាល័យត្រួតពិនិត្យការងារអត្រានុកូលដ្ឋាន នៃនាយកដ្ឋានអត្រានុកូលដ្ឋាន ព្រមទាំងលោកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក និងលោកមេឃុំ ស្មៀនឃុំ ទាំងអស់ក្នុងស្រុកបូទុមសាគរ។ ការចុះត្រួតពិនិត្យនេះមានគោលបំណងមើលអំពីលទ្ធផល នៃការអនុវត្តកន្លងមក និងស្វែងរកចំណុចខ្លាំង បញ្ហាប្រឈម ការខ្វះខាត និងការសហការ ដោះស្រាយ បញ្ហានានា នៅតាមថ្នាក់រដ្ឋបាលនីមួយៗ ឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព៕
ដំណើរកម្សាន្ត ទៅខេត្តកំពត និងខេត្តកែប ក្នុងទិវាអបអរសាទរខួបអនុស្សវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភ...
១០ មីនា ២០២៥
ខេត្តប៉ៃលិន៖ នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ព្រាប នឿន នាយការិយាល័យគ្រប់គ្រងកា...
១៦ មីនា ២០២២
អបអរសាទរខួបលើក ទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤
២៣ តុលា ២០២៤
ខេត្តព្រៃវែង៖ នៅថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ៧ ខែមេសាឆ្នាំ២០២៥ សកម្មភាពជំនាញអធិការដ្ឋាននគរបាលស្រុកកញ្ច្រៀច នៃស្នងការដ...
១៧ មេសា ២០២៥