ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា បានដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនៈភាព នៃការផ្ដល់សេវាអត្តសញ្ញាណកម្មតាមប្រព័ន្ធអនឡាញ (Online)
នៅព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការណែនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានស្នើឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនៈភាព នៃការផ្ដល់សេវាអត្តសញ្ញាណកម្មតាមប្រព័ន្ធអនឡាញ (Online) និងទិសដៅការងារបន្ត។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លោកប្រធាននាយកដ្ឋានលិខិតឆ្លងដែន លោកប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ព្រមទាំងលោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្រ្តីជំនាញពាក់ព័ន្ធចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ ដែលសមាសភាពចូលរួមសរុបមានចំនួន ២៥នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង បានមានប្រសាសន៍ អំពីការចុះបញ្ជីសេវាអត្តសញ្ញាណកម្មតាមបច្ចេកវិទ្យាឌីជីថលជាការងារថ្មី របស់រាជរដ្ឋាភិបាលស្របតាមយុទ្ធសាស្រ្តបព្ចាកោណដំណាក់ទី១ ដែលមានការងារឌីជីថលជាការងារសំខាន់ ដូច្នេះក៏ដូចជាទិសដៅចង្អុលបង្ហាញរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់ ចាប់ផ្ដើមពិនិត្យមើលលទ្ធភាពក្នុងការធ្វើការផ្ដល់សេវាតាមរយៈបច្ចេកវិទ្យាឌីជីថលនេះដែរ។
បន្ថែមពីនេះ ឯកឧត្តម បានបន្តទៀតថា កន្លងមកនាយកដ្ឋានដែលពាក់ព័ន្ធមាន នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នាយកដ្ឋានលិខិតឆ្លងដែន និងនាយកដ្ឋានអត្រានុកូលដ្ឋាន ក៏បានពិភាក្សាជាមួយនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា បានរៀបចំឱ្យមានលំហូរការងារ ក្នុងការជំរុញឱ្យក្រុមការងារនាយកដ្ឋានជំនាញទាំងបីចាប់ផ្ដើមសិក្សា អំពីលទ្ធភាពក្នុងការបង្កើតឱ្យមានការចុះបញ្ជីសេវាអត្តសញ្ញាណកម្មនៅក្នុងបច្ចេកវិទ្យាឌីជីថលនេះ ស្របតាមគោលដៅរួមមួយ ដើម្បីគ្រប់គ្រង និងធ្វើប្រតិបត្តិការឱ្យមានភាពងាយស្រួលឆាប់រហ័ស៕









ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង...
២០ ឧសភា ២០២០
ខេត្តព្រះវិហារ៖ នៅថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តព្...
២៣ មិថុនា ២០២១
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករ...
១៤ កញ្ញា ២០២២
ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញចុះពិនិត្យដំណើរការនៃការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងដឹកនាំកិច្ចប្រជុំបច្ចេកទេសបន្តស្តីពីវឌ្ឍភាពការងារអភិ...
២៩ មិថុនា ២០២៦