ពិធីបិទការប្រកួតកីឡាទូកជ្រេីសរេីសជេីងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្តមអភិសន្ដិបណ្ឌិត លេីកទី១
ថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០២៤ ០៣:១៨ ព្រឹក

ពិធីបិទការប្រកួតកីឡាទូកជ្រេីសរេីសជេីងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្តមអភិសន្ដិបណ្ឌិត លេីកទី១

ខេត្តស្វាយរៀង៖ នៅថ្ងៃអាទិត្យ ១៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញអមដំណេីរឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមក្នុងពិធីចុះត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងកិច្ចប្រជុំជាមួយស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងកម្មពិធីបិទការប្រកួតកីឡាទូកជ្រេីសរេីសជេីងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្តមអភិសន្ដិបណ្ឌិត លេីកទី១។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គលេខាធិការ អគ្គស្នងការរង អគ្គនាយករង ព្រមទាំងលោក លោកស្រីប្រធាន/អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋាននានា នៃក្រសួងមហាផ្ទៃ និងឯកឧត្ដម លោកជំទាវ អភិបាល អភិបាលរង នៃគណអភិបាលខេត្ត ក្រសួង-ស្ថាប័នពាក់ព័ន្ធដែលពាក់ព័ន្ធជាច្រើនរូបទៀត៕

 

អត្ថបទផ្សេងៗ

សារបញ្ជាក់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពាក់ព័ន្ធនឹងករណីមន្រ្តីកងកម្លាំងដែលមានក្បាលពោះធំ

សារបញ្ជាក់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពាក់ព័ន្ធនឹងករណីមន្រ្តីកងកម្លាំងដែលមានក្បាលពោះធំ

១៧ តុលា ២០២៤

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមស្ដាប់របាយការណ៍ និងការធ្វើបទអន្តរាគមន៍ របស់រដ្ឋបាលរាជធានី ខេត្ត ក្នុងពិធីសន្និបាតរបស់ក្រសួងមហាផ្ទៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមស្ដាប់របាយការណ៍ និងការធ្វើបទអន្តរាគមន៍ របស់រដ្ឋបាលរាជ...

០៦ កុម្ភៈ ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម