ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ព្រមទាំងមន្ត្រីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានរៀបចំពិធីអបអរសាទរ ក្នុងឱកាសនៃការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ”
ថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០២៤ ០៣:២៩ ព្រឹក

ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ព្រមទាំងមន្ត្រីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានរៀបចំពិធីអបអរសាទរ ក្នុងឱកាសនៃការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ”

ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ព្រមទាំងមន្ត្រីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានរៀបចំពិធីអបអរសាទរ ក្នុងឱកាសនៃការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា នៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
គម្រោង “ព្រែកជីកហ្វូណនតេជោ” គឺជាគម្រោងមួយដ៏ធំមហិមា និងមានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់។
ក្នុងនីតិកាលទី៧ នេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានកំណត់ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះ ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងគម្រោងផ្លូវនាវាចរណ៍ ត្រូវបានចាត់ទុកជាអាទិភាពគន្លឹះមួយក្នុងចំណោមវិស័យសំខាន់ៗជាច្រើនទៀត នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ៕

អត្ថបទផ្សេងៗ

ការិយាល័យគ្រប់គ្រងការស្នាក់នៅ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យការងារគ្រប់គ្រងការស្នាក់នៅ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងស្រុក០៣ រួមមានស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន សរុបចំនួន ១៧ប៉ុស្តិ៍នគរបាលរដ្ឋបាល

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ការិយាល័យគ្រប់គ្រងការស្នាក់នៅ នៃស្នងការដ្ឋានន...

០៣ មីនា ២០២២

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូ នៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលសម្ដែងការគួរសម និងគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូ នៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលសម្ដែងការគួរសម និងគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា...

២២ មេសា ២០២៦

លោក ឧត្តមសេនីយ៍ទោ សុគន្ធ វិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារ តាមការិយាល័យជំនាញចំណុះនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ

លោក ឧត្តមសេនីយ៍ទោ សុគន្ធ វិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារ តាមការិយាល័យជំនាញចំណុះនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៅព្រឹក...

២៩ ឧសភា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម