ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋដល់ទៅជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ
ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ១២:៥២ ល្ងាច

ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋដល់ទៅជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ

ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋដល់ទៅជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា បានចាប់អាម្មរណ៍លើការប្រើប្រាស់សេវាអត្តសញ្ញាណកម្មសាធារណៈតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដែលមានភាពលឿនរហ័ស និងនវានុវត្តន៍ ស្របតាមបរិបទសកលលោក នាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែង រយៈពេលមួយឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៤ ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺយុវជនជាង ៦ម៉ឺននាក់បានទាញយកកម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម GDI eServices ដើម្បីយកទៅប្រើប្រាស់តាមទូរស័ព្ទដៃឆ្លាតវៃក្នុងប្រព័ន្ធ Android និង IOS ដោយឥតគិតថ្លៃ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលផ្តោតជាពិសេសលើបច្ចេកវិទ្យាឌីជីថល។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ(សុខៈ)។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានកត់សម្គាល់ថា អត្រាកំណើនការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលបង្ហាញពីកម្រិតចំណេះដឹង ការអប់រំ និងគុណភាពជីវិតខ្ពស់របស់ប្រជាពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ន ស្របនឹងគោលនយោបាយជំរុញបច្ចេកវិទ្យាឌីជីថលប្រកបដោយចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់របស់រាជរដ្ឋាភិបាល។
លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់លើការជំរុញបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ដើម្បីជំរុញការផ្តល់សេវាសាធារណៈលឿន រហ័ស តម្លាភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋទូទាំងប្រទេសក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក្នុងនោះ ចំពោះការងារនវានុវត្តន៍បច្ចេកវិទ្យាឌីជីថលក្នុងការផ្តល់សេវាអត្តសញ្ញាណកម្មតែមួយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានធ្វើទំនើបកម្មបច្ចេកវិទ្យាលើកម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម GDI eServices ។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រយៈពេលមួយឆ្នាំនេះ មានប្រជាពលរដ្ឋចំនួន ៣២,៤០០នាក់ បានទាញយកកម្មវិធីតាមប្រព័ន្ធទូរស័ព្ទ Android និងតាមប្រព័ន្ធទូរសព្ទ IOS ចំនួន ៣៣,៣១៧នាក់ ដែលជាអត្រាកំណើនមួយគួរឱ្យកត់សម្គាល់។ ហើយ បើគិតចាប់ពីពេលដំណើរការបង្កើតកម្មវិធីនេះមកដល់បច្ចប្បន្នវិញ មានទិន្ន័យទាញយកទៅប្រើប្រាស់សរុបចំនួនប្រមាណ ១៩ម៉ឺននាក់ ក្នុងនោះ ប្រព័ន្ធទូរសព្ទ Android មានចំនួនរហូតដល់១០៨,០០០នាក់ និងតាមរយៈប្រព័ន្ធទូរសព្ទ IOS មានចំនួន ៨០,៦០៨នាក់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានបង្កើត App GDI eServices ឡើង ក្នុងគោលបំណងផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការស្វែងរកអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬឯកសារផ្សេងៗដែលបានបាត់។ កម្មវិធីនេះក៏អាចជួយពិនិត្យមើលថាតើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានថតរួច ធ្វើហើយឬនៅ ក្រៅពីនេះ ក៏បានបញ្ចូលនូវព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការផ្តល់សេវាអត្តសញ្ញាណកម្មគ្រប់ប្រភេទ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ សូមទាញយកកម្មវិធី GDI eServices ឱ្យបានគ្រប់គ្នា ដើម្បីជាប្រយោជន៍លឿនរហ័ស និងតម្លាភាពក្នុងការទទួលបានសេវាអត្តសញ្ញាណកម្មសាធារណៈ។
គួរបញ្ជាក់ថា កម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម (GDI eServices) គឺជាកម្មវិធីទូរស័ព្ទវៃឆ្លាតដែលមានអត្ថប្រយោជន៍ ដូចជា ១. ប្រជាពលរដ្ឋទទួលបានព័ត៌មានស្ដីអំពីសេវាកម្មអត្តសញ្ញាណកម្មទាំងអត្រានុកូលដ្ឋាន ស្ថិតិប្រជាពលរដ្ឋ អត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន ២. ប្រជាពលរដ្ឋអាចប្រកាសផ្សាយឯកសារអត្តសញ្ញាណកម្មដែលបាត់បង់ឬរើសបាន ៣. សួរនាំពីបញ្ហា ឬចម្ងល់ផ្សេងៗ ព្រមទាំងទទួលបានចម្លើយពីមន្រ្តីជំនាញប្រចាំការពាក់ព័ន្ធសេវាកម្មអត្តសញ្ញាណកម្ម ៤. តាមដានដំណើការឯកសារបន្ទាប់ពីស្នើសុំ ៥. ស្គែនកូដឯកសារអត្តសញ្ញាណកម្ម និង៦. ស្វែងរកទីតាំងផ្ដល់សេវាអត្តសញ្ញាណកម្ម៕
ដោយ សេង បូលីន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យ

អត្ថបទផ្សេងៗ

ការិយាល័យគ្រប់គ្រងការស្នាក់នៅ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យការងារគ្រប់គ្រងការស្នាក់នៅ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងស្រុក០៣ រួមមានស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន សរុបចំនួន ១៧ប៉ុស្តិ៍នគរបាលរដ្ឋបាល

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ការិយាល័យគ្រប់គ្រងការស្នាក់នៅ នៃស្នងការដ្ឋានន...

០៣ មីនា ២០២២

សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំកម្លាំងជំនាញ បំពេញបែបបទផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងប្រគល់សៀវភៅគ្រួសារ(ក៤) ជូនដល់ប្រជាពលរដ្ឋ

ខេត្តកែប៖ នៅថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខ...

១៦ តុលា ២០២៣

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម