សេវាសាធារណៈឌីជីថលចំនួន៨ប្រភេទ កំពុងបណ្ដែតខ្លួនរង់ចាំអ្នកស្នើសុំនៅលើគេហទំព័រតែមួយរបស់ក្រសួងមហាផ្ទៃ
ថ្ងៃច័ន្ទ ទី០៧ ខែតុលា ឆ្នាំ២០២៤ ០៨:៣៤ ព្រឹក

សេវាសាធារណៈឌីជីថលចំនួន៨ប្រភេទ កំពុងបណ្ដែតខ្លួនរង់ចាំអ្នកស្នើសុំនៅលើគេហទំព័រតែមួយរបស់ក្រសួងមហាផ្ទៃ

សេវាសាធារណៈឌីជីថលចំនួន៨ប្រភេទ កំពុងបណ្ដែតខ្លួនរង់ចាំអ្នកស្នើសុំនៅលើគេហទំព័រតែមួយរបស់ក្រសួងមហាផ្ទៃ
ក្នុងបរិបទនវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃបានសម្រេចរៀបចំផ្តល់សេវាសាធារណៈចំនួន៨ តាមប្រព័ន្ធប្រតិបត្តិការឌីជីថលលើគេហទំព័ររួមតែមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីបង្កលក្ខណៈងាយស្រួល លឿនរហ័ស កាត់បន្ថយភាពរប៉ាត់រប៉ាយ ស្មុគស្មាញ ការិយាធិបតេយ្យ និងមានតម្លាភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិនជាតិ-អន្តរជាតិនៅកម្ពុជា។
លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សេវាសាធារណៈតាមប្រព័ន្ធឌីជីថលទាំង៨ ដែលត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំលើគេហទំព័រក្រសួងមហាផ្ទៃតែមួយនេះ រួមមាន
១. ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា (Cambodia e-Arrival) ដើម្បីឱ្យអ្នកដំណើរទាំងអស់អាចបំពេញសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជាក្នុងកំឡុងពេល៧ថ្ងៃមុនពេលមកដល់។ ២.សេវាច្រកចេញចូលតែមួយថ្នាក់ក្រោមជាតិដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងគ្មានអំពើពុករលួយ។ ៣.សេវាអត្តសញ្ញាណកម្មអនឡាញ ផ្តោតលើការបំពេញបែបបទស្នើសុំលិខិតឆ្លងដែនតាមរយៈប្រព័ន្ធអនឡាញ។
៤.ដាក់ពាក្យបណ្តឹងអនឡាញ ដើម្បីឱ្យសាធារណជនអាចដាក់ពាក្យបណ្តឹងតាមរយៈអនឡាញ ប្រសិនបើពួកគាត់ត្រូវបានរងគ្រោះពីការបោកបញ្ឆោតតាមរយៈអនឡាញ។ ៥.កម្មវិធីទូរស័ព្ទ NoDrug
ដើម្បីស្វែងយល់បន្ថែមអំពីគ្រឿងញៀន និងផលប៉ះពាល់អាក្រក់ ដើម្បីការពារខ្លួនពីគ្រឿងញៀន និងធ្វើសេចក្តីរាយការណ៍ករណីគ្រឿងញៀនទៅកាន់សមត្ថកិច្ច។
៦.កម្មវិធីអត្តសញ្ញាណកម្ម ដើម្បីទទួលបានព័ត៌មានសេវាកម្ម មតិសំណូមពរ តាមដានការស្នើសុំ នីតិវិធីកែតម្រូវ ទីតាំងផ្តល់សេវា សំណួរឬចម្ងល់ផ្សេងៗទាក់ទងនឹងការផ្តល់សេវាអត្តសញ្ញាណកម្ម។
៧.ប្រព័ន្ធគ្រប់គ្រងការប្រកាសដេញថ្លៃឃុំ សង្កាត់ ដើម្បីស្វែងរកនូវប្រកាសដេញថ្លៃគម្រោងឃុំ-សង្កាត់នៅតាមររាជធានី-ខេត្តណាមួយនិង៨. ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកត់ត្រាព័ត៌មានជនបរទេសនៅប្រទេសកម្ពុជានៅចំណុចចូលណាមួយ និងកត់ត្រាទិន្នន័យនៅពេលជនបរទេសចាកចេញពីប្រទេសកម្ពុជា។
តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដើម្បីទទួលបានសេវាសាធារណៈឌីជីថលលឿនរហ័ស ងាយស្រួលប្រកបដោយទំនុកចិត្ត និងតម្លាភាពទាំង៨សេវាខាងលើ សូមសាធារណជនចូលទៅកាន់គេហទំព័ររបស់ក្រសួងមហាផ្ទៃ តាមរយៈតំណភា្ជប់៖ https://www.interior.gov.kh/tech_application_suite
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបង្ហាញសុទិដ្ឋិនិយមថាសមិទ្ធផលសេវាសាធារណៈតាមប្រព័ន្ធឌីជីថលតែមួយនេះនឹងរួមចំណែកសម្រាប់អភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការផ្តល់សេវាសាធារណៈលឿនរហ័ស តម្លាភាព ការថែរក្សាការពារពង្រឹងសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់បទល្មើសនានាជូនប្រជាពលរដ្ឋ វិនិយោគិន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែណែនាំ និងជំរុញមន្រ្តីគ្រប់ជាន់ថ្នាក់ទាំងអស់ឱ្យបម្រើសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព រហ័ស គណនេយ្យភាព និងតម្លាភាព ស្របតាមទស្សនៈ «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕
សេង សុខហ៊ុន
មន្រ្តីព័ត៌មានអ្នកនាំពាក្យក្រសួងមហាផ្ទៃ

អត្ថបទផ្សេងៗ

លោក ឧត្ដមសេនីយ៍ទោ សក់ កែវដ្ឋារ៉ារ័ត្ន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក វរសេនីយ៍ទោ ថោង រតនា

លោក ឧត្ដមសេនីយ៍ទោ សក់ កែវដ្ឋារ៉ារ័ត្ន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក វរសេនីយ៍ទោ ថោង រតនា។ រាជធានីភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្...

១៥ វិច្ឆិកា ២០២៥

សេចក្ដីអត្ថាធិប្បាយ ស្ដីពី ទំនាក់ទំនងការងាររវាងរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ជាពិសេស«តួនាទីភារកិច្ចរបស់រដ្ឋ-អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ»!

សេចក្ដីអត្ថាធិប្បាយ ស្ដីពី ទំនាក់ទំនងការងាររវាងរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ជាពិសេស«តួនាទីភារកិច្ចរបស់រដ្ឋ-អនុរដ្ឋលេខា...

១៩ វិច្ឆិកា ២០២៤

ខេត្តកែប៖ នៅថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបំពេញបែបបទផ្តល់ និងបន្តសុពលភាព

ខេត្តកែប៖ នៅថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបំពេ...

២៩ ឧសភា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម