លោក ឧត្ដមសេនីយ៍ទោ សក់ កែវដ្ឋារ៉ារ័ត្ន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក វរសេនីយ៍ទោ ថោង រតនា
ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ១០:៥១ ព្រឹក

លោក ឧត្ដមសេនីយ៍ទោ សក់ កែវដ្ឋារ៉ារ័ត្ន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក វរសេនីយ៍ទោ ថោង រតនា

លោក ឧត្ដមសេនីយ៍ទោ សក់ កែវដ្ឋារ៉ារ័ត្ន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក វរសេនីយ៍ទោ ថោង រតនា។
រាជធានីភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃអង្គារ ៦រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឧត្ដមសេនីយ៍ទោ សក់ កែវដ្ឋារ៉ារ័ត្ន ប្រធាននាយកដ្ឋាន បានដឹកនាំលោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកប្រធានទីស្នាក់ការ លោក លោកស្រីនាយការិយាល័យ និងមន្រ្តី ចំណុះនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ បំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណ និងនាំយកថវិកា ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថវិកាសមាគមមិត្តនគរបាលកម្ពុជា ព្រមទាំងប្រគល់សាររំលែកទុក្ខ ជូនក្រុមគ្រួសារសព លោក វរសេនីយ៍ទោ ថោង រតនា នាយរងការិយាល័យ នៅនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២១ និង០០ នាទីយប់ ក្នុងជន្មាយុ ៤១ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

ខេត្តក្រចេះ៖ នាថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស្រេង សុភាព អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ និងលោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន

ពិធីបើកវគ្គបណ្តុះបណ្តាល តម្រង់ទិសការអនុវត្តការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ ខេត...

១៧ កុម្ភៈ ២០២៦

ដំណើរការនៃវគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម អស់លោកជាគ្រូឧទ្ទេស បានអញ្ជើញធ្វើបទបង្ហាញផ្តោតលើប្រធានបទសំខាន់ៗ រួមមាន

ដំណើរការនៃវគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម អ...

៣០ មីនា ២០២៦

នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលដោះស្រាយបញ្ហាកំហុស

នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញា...

១៤ មីនា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម