ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃ១៩ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ មន្រ្តីទទួលបន្ទុកអត្តសញ្ញាណកម្ម បានផ្តល់សេវាអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានជាង៩ពាន់សេវា ដោយឥតគិតថ្លៃនៅទូទាំងប្រទេស
ថ្ងៃច័ន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ០៨:៣០ ព្រឹក

ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃ១៩ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ មន្រ្តីទទួលបន្ទុកអត្តសញ្ញាណកម្ម បានផ្តល់សេវាអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានជាង៩ពាន់សេវា ដោយឥតគិតថ្លៃនៅទូទាំងប្រទេស

មន្ត្រីអត្តសញ្ញាណកម្មផ្ដល់សេវាជូនពលរដ្ឋជាង៩ពាន់សេវាទៀតក្នុងសប្ដាហ៍នេះ!
....
ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃ១៩ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ មន្រ្តីទទួលបន្ទុកអត្តសញ្ញាណកម្ម បានផ្តល់សេវាអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានជាង៩ពាន់សេវា ដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគឺជាឯកសារផ្លូវការដ៏មានសារៈសំខាន់ សម្រាប់បញ្ជាក់អត្តសញ្ញាណជាពលរដ្ឋខ្មែរ និងត្រូវផ្តល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូបសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីទទួលបាននូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល។
លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមទៀតថា ប្រសិនបើពលរដ្ឋខ្មែរណាម្នាក់ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងគោលបំណងមិនត្រឹមត្រូវ ធ្វើឱ្យខូចខាតអសារបង់ដែលជាការខ្ជះខ្ជាយ ការចំណាយរបស់រដ្ឋ ពីព្រោះរាជរដ្ឋាភិបាលបានទទួលបន្ទុកចំណាយទាំងស្រុងទៅលើការផលិត និងផ្តល់ជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ។
ដោយឡែកពីសេវាអត្តសញ្ញាណប័ណ្ណ ក្នុងសប្ដាហ៍នេះដូចគ្នា មន្រ្តីអត្តសញ្ញាណកម្ម បានផ្តល់សេវាលិខិតឆ្លងដែនមានចំនួន ៦.៨៥៥ច្បាប់ លិខិតធ្វើដំណើរមាន២.៣៧០ ច្បាប់ សៀវភៅស្នាក់នៅមាន២.១៨៤ក្បាល និងសៀវភៅគ្រួសារមាន២.៣០៨ក្បាលផងដែរ៕
សេង សុខហ៊ុន

មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

អត្ថបទផ្សេងៗ

កិច្ចប្រជុំស្តីពី ការពង្រឹងរចនាសម្ព័ន្ធ និងរបៀបរបបការងារ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ

កិច្ចប្រជុំស្តីពី ការពង្រឹងរចនាសម្ព័ន្ធ និងរបៀបរបបការងារ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ...

២៣ កុម្ភៈ ២០២៥

ឯកឧត្តម បណ្ឌិត តុប នេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល ចុះត្រួតពិនិត្យទីតាំងភូមិសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង

ឯកឧត្តម បណ្ឌិត តុប នេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល ចុះត្រួតពិនិត្យទីតាំងភូមិសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងស្រ...

២៩ ឧសភា ២០២៥

ដំណើរកម្សាន្តទៅខេត្តកំពត និងខេត្តកែប ក្នុងទិវាអបអរសាទរខួបអនុស្សវរីយ៍លើកទី១១៤ នៃទិវាអន្តរជាតិនារី៨ មីនាឆ្នាំ២០២៥ ក្រោមប្រធានបទ"សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប"ដឹកនាំដោយលោកជំទាវ ថាំ វ៉ាន់នីកា តុប នេត

ដំណើរកម្សាន្ត ទៅខេត្តកំពត និងខេត្តកែប ក្នុងទិវាអបអរសាទរខួបអនុស្សវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភាពអ...

១២ មីនា ២០២៥

នៅរសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជំនួបប្រជុំពិគ្រោះយោបល់ ជាមួយលោក Satyajit Suri

ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញជំនួបប្រជុំពិគ្រោះយោបល់ ជាមួយទីប្រឹក្សាអន្តរជាតិ នៅរសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្...

២៩ ឧសភា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម