|ដើម្បីជម្រះមន្ទិល| សៀវភៅស្នាក់នៅ៖ អាចបន្ថែមសមាជិក លុបសមាជិក ឬកែតម្រូវទិន្នន័យផ្សេងៗ? តស់ស្វែងយល់!
ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ១០:៤០ ព្រឹក

|ដើម្បីជម្រះមន្ទិល| សៀវភៅស្នាក់នៅ៖ អាចបន្ថែមសមាជិក លុបសមាជិក ឬកែតម្រូវទិន្នន័យផ្សេងៗ? តស់ស្វែងយល់!

|ដើម្បីជម្រះមន្ទិល| សៀវភៅស្នាក់នៅ៖ អាចបន្ថែមសមាជិក លុបសមាជិក ឬកែតម្រូវទិន្នន័យផ្សេងៗ? តស់ស្វែងយល់!
សៀវភៅស្នាក់នៅ គឺជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួន មនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្តុំ។ សៀវភៅនេះ ពុំអាចត្រូវបាន ប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាងឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្តល់បានតែមួយគត់ ជូនចំពោះបុគ្គលឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ ណាមួយជាកំណត់ ទោះបុគ្គលឬគ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ឆ្លើយតបទៅនឹងសំណួរ ដែលចោទសួរថា តើក្នុងសៀវភៅស្នាក់នៅ អាចបន្ថែមសមាជិក លុបសមាជិក ឬកែតម្រូវទិន្នន័យផ្សេងៗបានដែរឬទេ ដើម្បីឱ្យអស់ចម្ងល់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានពន្យល់ថា យោងតាមសេចក្ដីណែនាំលេខ ០០១ស.ណ.ន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ការបន្ថែមសមាជិកក្នុងសៀវភៅស្នាក់នៅ ការលុបសមាជិកក្នុងសៀវភៅស្នាក់នៅ ឬកែទិន្នន័យផ្សេងៗក្នុងសៀវភៅស្នាក់នៅ គឺអាចធ្វើទៅបាន ប៉ុន្តែត្រូវអនុវត្តទៅតាមនីតិវិធីដូចខាងក្រោម។
១. ការបន្ថែមសមាជិកក្នុងសៀវភៅស្នាក់នៅ មេគ្រួសារ ឬអ្នកតំណាង ត្រូវស្នើសុំបន្ថែមសមាជិកមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានបញ្ជាក់អំពីមូលហេតុនៃការស្នើសុំ និងភ្ជាប់ឯកសារមួយចំនួនដូចជា បើកូនទើបនឹងកើត ត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត / ក្នុងករណីអ្នកទើបរៀបអាពាហ៍ពិពាហ៍ ត្រូវភ្ជាប់ជាមួយសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬ សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ / ករណីផ្លាស់ចូល ត្រូវមានលិខិតអនុញ្ញាតផ្លាស់ប្តូរលំនៅឋាន / ករណីចេញពីពន្ធនាគារ ត្រូវមានសាលក្រមដោះលែងពីតុលាការ និងដីកាដោះលែងពីពន្ធនាគារ / ករណីសមាជិកគ្រួសារខ្មែរដែលវិលត្រឡប់មកពីក្រៅប្រទេស ត្រូវមានលិខិតបញ្ជាក់អំពីការធានាអះអាងពីមេគ្រួសារ ឬសាក្សី។
ក្នុងនោះមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវសរសេរចូលក្នុងបញ្ជីស្នាក់នៅ និងសៀវភៅស្នាក់នៅ ព្រមទាំងបោះត្រា “បានចុះស្ថិតិ” លើបញ្ជីស្នាក់នៅ និងសៀវភៅស្នាក់នៅត្រង់ទម្រង់នៃទំព័របញ្ជី និងសៀវភៅ“ទំនាក់ទំនងជាមួយ មេគ្រួសារ” ហើយដាក់ជូននាយប៉ុស្តិ៍នគរបាលរដ្ឋបាលពិនិត្យ និងចុះហត្ថលេខាត្រង់ទម្រង់នៃទំព័រសៀវភៅ “ ទទួលស្គាល់របស់សមត្ថកិច្ចមូលដ្ឋាន” ខាងចុងនៃបញ្ជីស្នាក់នៅ និងសៀវភៅស្នាក់នៅ។
២. ការលុបឈ្មោះចេញពីសៀវភៅស្នាក់នៅ មេគ្រួសារឬអ្នកតំណាង ត្រូវស្នើសុំលុបឈ្មោះសមាជិកមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានការបញ្ជាក់អំពីមូលហេតុនៃការស្នើសុំ និងភ្ជាប់ឯកសារមួយចំនួន ៖ បើស្លាប់ ត្រូវមានសេចក្តីចម្លងសំបុត្រមរណភាព ឬសំបុត្របញ្ជាក់មរណភាព /ផ្លាស់ចេញ ត្រូវមានលិខិតអនុញ្ញាតផ្លាស់ប្តូរលំនៅឋាន -ជាប់ពន្ធនាគារ ត្រូវមានសាលក្រមផ្តន្ទាទោស /ផ្តាច់សមគ្គសង្វាស់ ត្រូវមានសាលក្រមលែងលះ /កូនដែលត្រូវឪពុក ម្តាយកាត់កាល់ ត្រូវមានសាលក្រមកាត់កាល់ /ពលរដ្ឋខ្មែរលះបង់សញ្ជាតិ ត្រូវមានព្រះរាជក្រឹត្យលះបង់សញ្ជាតិខ្មែរ។
ជាមួយគ្នានោះមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបោះត្រា “បានលុបឈ្មោះ” សមាជិកក្នុងបញ្ជីស្នាក់នៅនឹងសៀវភៅ ត្រង់ទម្រង់នៃទំព័របញ្ជី និងសៀវភៅ “ទំនាក់ទំនងជាមួយមេគ្រួសារ” ហើយដាក់ជូននាយប៉ុស្តិ៍នគរបាលរដ្ឋបាល ពិនិត្យ ចុះហត្ថលេខា និងបោះត្រាឈ្មោះនៅត្រង់ទម្រង់នៃទំព័របញ្ជី និងសៀវភៅ ទទួលស្គាល់របស់ សមត្ថកិច្ចមូលដ្ឋាន”។
៣. ការកែតម្រូវទិន្នន័យផ្សេងៗក្នុងសៀវភៅស្នាក់នៅ មេគ្រួសារ ឬអ្នកតំណាង ត្រូវស្នើសុំធ្វើការកែតម្រូវទិន្នន័យផ្សេងៗដូចជា ខុសអក្ខរាវិរុទ្ធលើនាមត្រកូល ឬនាមខ្លួន ខុសថ្ងៃខែឆ្នាំកំណើត ឬទិន្នន័យផ្សេងៗទៀតមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានភ្ជាប់ជាមួយនូវឯកសារមកបញ្ជាក់ស្របតាមមូលហេតុនៃការស្នើសុំរួមមាន សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ឬសញ្ញាបត្រមកបញ្ជាក់។ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពិនិត្យ និងកែតម្រូវទិន្នន័យដោយសរសេរទឹកប៊ិកពណ៌ក្រហមនៅត្រង់ទំព័រ (ពាក្យថាផ្សេងៗ) នៅក្នុងបញ្ជីស្នាក់នៅ ព្រមទាំងចុះហត្ថលេខា និងបោះត្រាឈ្មោះ និងត្រូវផ្តល់សៀវភៅស្នាក់នៅថ្មីព្រមទាំងមោឃភាពសៀវភៅស្នាក់នៅចាស់៕
ដោយ ៖ សេង បូលីន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

អត្ថបទផ្សេងៗ

ខេត្តព្រៃវែង៖ នៅថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលស្រុក/ក្រុង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំកម្លាំងជំនាញ

ខេត្តព្រៃវែង៖ នៅថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលស្រុក/ក្រុង នៃស្នងការដ្ឋាននគរបាលខេត្តព...

២៣ តុលា ២០២៤

ខេត្តកណ្ដាល៖ នៅថ្ងៃចន្ទ ៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងជំនាញ

ខេត្តកណ្ដាល៖ នៅថ្ងៃចន្ទ ៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៃស្នងការដ្ឋាននគរបាល...

១៩ វិច្ឆិកា ២០២៤

ក្រុមការងារជំនាញនាយកដ្ឋានអត្រានុកូលដ្ឋាន និងនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា អញ្ជើញប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តកំពង់ចាម ដើម្បីវាយតម្លៃប្រព័ន្ធគ្រប់គ្រងសេវារដ្ឋបាល ដោយផ្តោតលើសេវាចុះបញ្ជីអត្រានុកូលដ្ឋាន

ក្រុមការងារជំនាញនាយកដ្ឋានអត្រានុកូលដ្ឋាន និងនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា អញ្ជើញប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តកំពង់ចាម ដើម្បីវាយតម្លៃប្រព...

០៨ កុម្ភៈ ២០២៥

ឯកឧត្តម ផុន លីវិរៈ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកោះកុង

ឯកឧត្តម ផុន លីវិរៈ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកោះកុង ខេត្តកោះកុង៖...

១៩ មករា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម