អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តផ្ដួចផ្ដើមបើកវគ្គសិក្សា “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៥” ដល់មន្រ្តីផ្ដល់សេវាទាំងអស់ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ១៨:៥៦ ល្ងាច

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តផ្ដួចផ្ដើមបើកវគ្គសិក្សា “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៥” ដល់មន្រ្តីផ្ដល់សេវាទាំងអស់ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តផ្ដួចផ្ដើមបើកវគ្គសិក្សា “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៥” ដល់មន្រ្តីផ្ដល់សេវាទាំងអស់ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ផុន លីវរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៥” ដោយមានការអញ្ជើញចូលរួមពី លោក បណ្ឌិត យ៉េន យ៉ាត នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រូបង្គោល។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០២៥) នៅសាលប្រជុំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយ នាយរងការិយាល័យ និងលោក លោកស្រី ដែលជាសិក្ខាកាមចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីបើកវគ្គសិក្សានេះ ឯកឧត្តម ផុន លីវរៈ អគ្គនាយករង បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដល់អស់លោក លោកស្រីជាសិក្ខាកាមត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ សិក្សារៀនសូត្រវគ្គបណ្តុះបណ្តាល ជំនាន់ទី៥នេះ ឱ្យទទួលបានជោគជ័យគ្រប់ៗគ្នា ព្រោះក្រមសីលធម៌វិជ្ជាជីវៈ នៃការផ្ដល់សេវា មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕

 

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការជំរុញការងារទីក្រុងឆ្លាត របស់រដ្ឋបាលខេត្តបាត់ដំបង និងកិច្ចប្រជុំឆ្លងប្លង់គោល នៃការរៀបចំសួនច្បារ សម្ដេចក្រឡហោម ស ខេង

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការជំរុញការងារទីក្រុងឆ្លាត របស់រដ្ឋបាលខេត្តបាត់ដំបង និងកិច្ចប្រជុំឆ្...

១៨ ឧសភា ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញអមដំណើរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញបន្ដដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញអមដំណើរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញបន្ដដឹកនាំគណៈប្រ...

០៣ ឧសភា ២០២៥

ស្វែងយល់ពីសៀវភៅស្នាក់នៅ នីតិវិធីនៃការធ្វើ និងតើប៉ុន្មានថ្ងៃបាន បើឯកសារគ្រប់ហើយ?

ស្វែងយល់ពីសៀវភៅស្នាក់នៅ នីតិវិធីនៃការធ្វើ និងតើប៉ុន្មានថ្ងៃបាន បើឯកសារគ្រប់ហើយ? សៀវភៅស្នាក់នៅ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធានការនគរបាល ដើម្បីស្...

១១ វិច្ឆិកា ២០២៤

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារអនុវត្តបន្តខែវិច្ឆិកា ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នាព្រឹកថ្ងៃពុធ ៣កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន...

៣០ តុលា ២០១៩

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម