ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៥” ដល់មន្រ្តីផ្ដល់សេវា
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ១៩:២៣ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៥” ដល់មន្រ្តីផ្ដល់សេវា

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៥” ដល់មន្រ្តីផ្ដល់សេវា
នៅល្ងាចថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៥” ដោយមានការអញ្ជើញចូលរួមពី លោក បណ្ឌិត យ៉េន យ៉ាត នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រូបង្គោល។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០២៥) នៅសាលប្រជុំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយ នាយរងការិយាល័យ និងលោក លោកស្រីដែលជាសិក្ខាកាមចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីបិទនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើដល់លោក លោកស្រីជាសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រវគ្គបណ្តុះបណ្តាលនេះរហូតទទួលបានជោគជ័យគ្រប់ៗគ្នា ហើយសង្ឃឹមថា ពេលត្រឡប់ទៅបំពេញភារកិច្ចតាមអង្គភាពជំនាញរៀងៗខ្លួនវិញ ត្រូវប្រកាន់ខ្ជាប់ឱ្យបាននូវ ក្រមសីលធម៌វិជ្ជាជីវៈ នៃការផ្ដល់សេវានេះ ព្រោះថាវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់ផ្នែកសីលធម៌របស់មន្ត្រីម្នាក់ៗ និងអង្គភាពទាំងមូលផងដែរ៕

អត្ថបទផ្សេងៗ

នៅថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី

នៅថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តស...

០២ ធ្នូ ២០២៤

ឈ្វេងយល់ អំពីសារប្រយោជន៍នៃការចុះបញ្ជីមរណភាព

ឈ្វេងយល់ អំពីសារប្រយោជន៍នៃការចុះបញ្ជីមរណភាព #ប្តេជ្ញាបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ! ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម -Join Telegr...

១២ តុលា ២០២៥

លោកឧត្តមសេនីយ៍ទោ សុគន្ឋ វិសិដ្ឋ ប្រធាននាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍សវនកម្ម ផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្ដាឆ្នាំពាក់ពន្ធ័

នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ៖ នៅព្រឹកថ្ងៃពុធ ២កើត ខែកត្កិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សុគន្ឋ វិសិដ្ឋ...

២៥ តុលា ២០២២

កិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក

កិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែ...

០៣ កក្កដា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម