ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការផ្ទេរទីតាំងដីឡូត៍ ១កន្លែង សម្រាប់សាងសង់អគារទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែនខេត្តសៀមរាប
ថ្ងៃអាទិត្យ ទី០២ ខែមីនា ឆ្នាំ២០២៥ ១៣:០៥ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការផ្ទេរទីតាំងដីឡូត៍ ១កន្លែង សម្រាប់សាងសង់អគារទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែនខេត្តសៀមរាប

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការផ្ទេរទីតាំងដីឡូត៍ ១កន្លែង សម្រាប់សាងសង់អគារទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែនខេត្តសៀមរាប
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារ អញ្ជើញជួបប្រជុំជាមួយ ឯកឧត្ដម សំកុល សុចិត្រា អភិបាលរង តំណាង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំស្ដីពីការផ្ទេរទីតាំងដីឡូត៍ ១កន្លែង ដែលមានទំហំ ១៦១០ ម៉ែត្រក្រឡា ជូនអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ផ្ដល់ដោយរដ្ឋបាលខេត្តសៀមរាប ដែលស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប សម្រាប់សាងសង់អគារទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែនខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក ប្រធាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោក ប្រធានទីស្នាក់ការផ្ដល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រុមការងារដែលពាក់ព័ន្ធ។ ក្រោយកិច្ចប្រជុំ ក្រុមការងារទាំងអស់ក៏បានអញ្ជើញទៅពិនិត្យមើលទីតាំងដែលត្រូវផ្ទេរដោយផ្ទាល់ផងដែរ។

អត្ថបទផ្សេងៗ

ខេត្តស្ទឹងត្រែង៖ ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពជំនាញអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចុះបំពេញបែបបទផ្តល់ និងបន្តសុពលភាព

ខេត្តស្ទឹងត្រែង៖ ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពជំនាញអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយ...

១៧ មិថុនា ២០២៥

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នាល្ងាចថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម សាយ ម៉េងឈាង អគ្គនាយករង អត្តសញ្ញាណកម្ម និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នាល្ងាចថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម សាយ ម៉េងឈាង អគ្គនាយករង អត្តសញ្ញាណកម្ម និងជាប្រធានសហភាពសហព័ន្ធយុវជ...

១១ វិច្ឆិកា ២០២៤

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដឹកនាំកម្លាំងជំនាញផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចុះបំពេញបែបបទ​ ដេីម្បីធ្វេី​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ​

ខេត្តព្រះវិហារ៖ ថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩​ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយប៉ុ...

១៨ សីហា ២០១៩

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម