ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងពិធីវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ដីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”
ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ១០:៥៨ ព្រឹក

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងពិធីវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ដីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងពិធីវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ដីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងពិធីវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ ក៏មានការតភ្ជាប់អនឡាញជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំតាមបណ្ដារាជធានី-ខេត្ត តាមប្រព័ន្ធវីដេអូ Zoom ផងដែរ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងស្ថាប័ន ពាក់ព័ន្ធ ព្រមទាំងឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក ឯកឧត្តម លោកជំទាវ អគ្គស្នងការរង អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ភ្ញៀវជាតិ និងអន្តរជាតិ និងអស់លោក លោកស្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត៕

អត្ថបទផ្សេងៗ

សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ បំពេញបែបបទផ្ដល់ និងប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋ

ខេត្តព្រះវិហារ៖ នៅថ្ងៃសុក្រ ១៤រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តព្រ...

០៥ ធ្នូ ២០២១

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការជ្រើសរើស និងកំណត់អង្គភាពគោលដៅ នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការជ្រើសរើស និងកំណត់អង្គភាពគោលដៅ នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ រាជធាន...

១៦ សីហា ២០២៥

ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តិស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ស៊ីផាន អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក មាស សុីផាន អញ្ជើញចូលរួមប្រជុំក្រុមការងារអចិន្ត្រៃយ៍ ដើម្បីសម្របសម្រួលរៀបចំទីតាំងសុវត្ថិភាពជម្រកស្នាក់នៅ បណ្ដោះអាសន្ន ការដឹកជញ្...

១០ តុលា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា​ និងត្រៀមដាក់ឱ្យអនុវត្ត​ យន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នង​ការដ្ឋាននគរបាលរាជធានី-ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា​ និងត្រៀមដាក់ឱ្យអនុវត្ត​ យន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ត...

១១ មិថុនា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម