ឯកឧត្តមអភិសន្តិបណ្ឌិត សម្ពោធស្នាក់ការលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ ដោយបញ្ជាក់មហិច្ឆតាពង្រាយសេវាឱ្យកាន់តែកៀកនិងមានគុណភាពជូនពលរដ្ឋ!
ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ ១០:៣៧ ព្រឹក

ឯកឧត្តមអភិសន្តិបណ្ឌិត សម្ពោធស្នាក់ការលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ ដោយបញ្ជាក់មហិច្ឆតាពង្រាយសេវាឱ្យកាន់តែកៀកនិងមានគុណភាពជូនពលរដ្ឋ!

ឯកឧត្តមអភិសន្តិបណ្ឌិត សម្ពោធស្នាក់ការលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ ដោយបញ្ជាក់មហិច្ឆតាពង្រាយសេវាឱ្យកាន់តែកៀកនិងមានគុណភាពជូនពលរដ្ឋ!
......
នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសេវាលិខិតឆ្លងដែន នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ( អ៊ីអន៣) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នេះជាស្នាក់ការទី៧ហើយ បន្ទាប់ពីក្រសួងបានដាក់ឱ្យដំណើរការស្នាក់ការនេះ ជាបន្តបន្ទាប់ រួមមាននាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២សែនសុខ ខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងសាខាលិខិតឆ្លងដែន ខេត្តសៀមរាម។
ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់អំពីមហិច្ឆតាក្រសួងមហាផ្ទៃ ក្នុងការពង្រាយសេវាក្រោមសមត្ថកិច្ចរបស់ក្រសួងឱ្យកាន់តែកៀក និងមានគុណភាពជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានទាំងសេវាអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនផងដែរ។ ស្នាក់ការថ្មីនេះ ឯកឧត្តមបានមានប្រសាសន៍ថា បានផ្ដោតលើសេវាដំបូង មានន័យថាប្រជាពលរដ្ឋគ្រប់អាយុស្នើសុំឬកាន់កាប់អត្តសញ្ញាណប័ណ្ណអាចមកស្នើសុំសេវានេះបាន ទី២ សេវាទុតិយតា ធ្វើឡើងវិញ និងទី៣ពាក់ព័ន្ធការខូច ឬលើសសុពលភាព ក៏ដូចជាកែទិន្នន័យមួយចំនួនដែលមានលក្ខណៈមិនសមស្របក្នុងគោលដៅ ដើម្បីផ្ដល់ភាពងាយស្រួលជូនពលរដ្ឋក្នុងការកែលម្អ។
ឯកឧត្តមបន្តថា «ក្រៅពីសេវាដែលបានរៀបរាប់ទាំង៣ខាងលើ ស្នាក់ការនៅអ៊ីអន៣នេះ ក៏បានរៀបចំសេវាមួយទៀតគឺសេវាលិខិតឆ្លងដែនដែលជារឿយៗក្នុងការដឹកនាំរបស់សម្ដេចមហាបវរធិបតី តែងតែចង្អុលបង្ហាញក្នុងគោលដៅដើម្បីផ្ដល់សេវាឱ្យកៀកនឹងប្រជាពលរដ្ឋ ដែលការងារនេះកាលពីចុងអាណត្តិទី៦ រហូតមកដល់ដើមអាណតិ្ត៧ យើងបានពង្រីកវិសាលភាពនៃការផ្ដល់សេវាទាំងនៅអ៊ីអន២ នៅសៀមរាប និងនៅអ៊ីអន៣»។
ឯកឧត្តមអភិសន្ដិបណ្ឌិត បានឱ្យដឹងទៀតថា ជារួមបើគិតពីមន្រ្តីរាជការធម្មតា គឺធ្វើការចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ ប៉ុន្តែសម្រាប់នៅអ៊ីអន៣នេះ គឺធ្វើការចាប់ពីថ្ងៃពុធ រហូតដល់អាទិត្យពេលល្ងាច មានន័យថា មន្រ្តីនឹងឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ដោយលើកថ្ងៃទៅផ្តល់សេវាជូនពលរដ្ឋនៅចុងសប្ដាហ៍វិញ ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានាដែលនៅជិតភ្នំពេញដូចជា ខេត្តកណ្ដាល កំពង់ស្ពឺ កំពត និងកែប អាចមកស្នើសុំសេវានៅថ្ងៃឈប់សម្រាប់ពីការងាររបស់ពួកគេ។
ជាថ្មីម្ដងទៀតឯកឧត្តមក៏បានបង្ហាញពីការប្ដេជ្ញា និងបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការពង្រីកសាខាទៅតាមខេត្តដែលមានតម្រូវការខ្ពស់ និងទៅតាមការស្រង់មតិសំណូមពរ របស់ប្រជាពលរដ្ឋ គឺធ្វើយ៉ាងណាឱ្យសេវានៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ បានទៅកៀក និងផ្តល់ភាពងាយស្រួលជូនពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា ស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងផ្តល់សេវាលិខិតឆ្លងដែនស្ថិតនៅជាន់ទី៣ ផ្សារទំនើបអ៊ីអនម៉ល មានជ័យ។ ចំពោះពេលវេលានៃផ្តល់សេវា ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ០៤:០០ល្ងាច និងពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ព្រមទាំងថ្ងៃឈប់សម្រាកផ្លូវការ)។ ពលរដ្ឋអាចទូរសព្ទសួរព័ត៌មាន តាមទូរសព្ទលេខ ០៧៧ ៥១៧ ៧៧៦ សម្រាប់ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលេខ ០១១ ៥៨២ ២៧៧ សម្រាប់ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន)។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរសព្ទប្រចាំការសេវាអត្តសញ្ញាណកម្ម “១២៧១” រៀងរាល់ម៉ោងធ្វើការ (លើកលែងថ្ងៃឈប់សម្រាក)៕

អត្ថបទផ្សេងៗ

សាររបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ

សាររបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្រប...

០២ កញ្ញា ២០២៤

ខេត្តកែប៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំកម្លាំងជំនាញ

ខេត្តកែប៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្ត...

៣១ មករា ២០២៥

កិច្ចប្រជុំ ស្ដីពី ការរៀបចំសេចក្តីព្រាងច្បាប់ ស្ដីពី អន្តោប្រវេសន៍ថ្មី

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អ...

២៧ កក្កដា ២០២០

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម