កិច្ចប្រជុំ ស្ដីពី ការរៀបចំសេចក្តីព្រាងច្បាប់ ស្ដីពី អន្តោប្រវេសន៍ថ្មី
ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ ២០:៤៣ ល្ងាច

កិច្ចប្រជុំ ស្ដីពី ការរៀបចំសេចក្តីព្រាងច្បាប់ ស្ដីពី អន្តោប្រវេសន៍ថ្មី

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំ ស្ដីពី ការរៀបចំសេចក្តីព្រាងច្បាប់ ស្ដីពី អន្តោប្រវេសន៍ថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួម ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាង​អគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ៕

អត្ថបទផ្សេងៗ

១០ថ្ងៃមកនេះ មន្រ្តីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋជាង១ម៉ឺនសេវាទៀត នៅទូទាំងប្រទេស!

១០ថ្ងៃមកនេះ មន្រ្តីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋជាង១ម៉ឺនសេវាទៀត នៅទូទាំងប្រទេស! ការងារផ្តល់សេវាអត្តសញ្ញាណកម្ម បាននិងកំពុងផ្តល់ជូនប្រជាពលរដ្ឋ...

២៩ ឧសភា ២០២៥

ឯកឧត្ដម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង

ឯកឧត្ដម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវ...

២២ មករា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា អំពីបញ្ហារថយន្តពាក់ផ្លាកលេខនគរបាលចំនួន ៧៥៧គ្រឿង

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង...

១១ ធ្នូ ២០២២

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម