ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥ ១៥:១៨ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម
ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ នាថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាអនុប្រធាន អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់ អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានអនុគណៈកម្មាធិការ ទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម កិច្ចប្រជុំធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាទៅលើវឌ្ឍនភាព នៃការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម, ការបង្ហាញអំពីថ្នាលគាំពារសង្គមឌីជីថល និងផតថលចុះបញ្ជីរួមតាមថ្នាលគាំពារសង្គមឌីជីថល, និងស្ថិតិនៃការដាក់ឱ្យអនុវត្តផតថលចុះបញ្ជីរួម តាមថ្នាលគាំពារសង្គមឌីជីថល, ព្រមទាំងផែនការសកម្មភាព នៃការពង្រីកវិសាលភាពការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា ដែលអញ្ជើញមកពីក្រសួងស្ថាប័នចំនួន១៦ និងសមាជិក សមាជិកា នៃលេខាធិការដ្ឋាន អ.ប.ប. នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមផងដែរ៕
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

ការបញ្ជាក់ព័ត៌មាន អំពី ចំនួនអធិការរង និងចំនួនរងផ្សេងទៀត តាមរចនាសម្ព័ន្ធចាត់តាំងនគរបាលជាតិចំណុះក្រសួងមហាផ្ទៃ

ការបញ្ជាក់ព័ត៌មាន អំពី ចំនួនអធិការរង និងចំនួនរងផ្សេងទៀត តាមរចនាសម្ព័ន្ធចាត់តាំងនគរបាលជាតិចំណុះក្រសួងមហាផ្ទៃ!

០៥ មិថុនា ២០២៦

ខ្ញុំសូមឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់​ ឯកឧត្តម​ លោក​ជំទាវ​ អគ្គនាយក​រង​ លោកប្រធាននាយកដ្ឋាន​ និងមន្ត្រីទាំងអស់ ​នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ ​ដែលបានយកអស់កម្លាំងកាយចិត្ត​ និងប្រាជ្ញាស្មារតី​ ប្រឹងប្រែងបំពេញការងារជូនអង្គភាព

ខ្ញុំសូមឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់​ ឯកឧត្តម​ លោក​ជំទាវ​ អគ្គនាយក​រង​ លោកប្រធាននាយកដ្ឋាន​ និងមន្ត្រីទាំងអស់ ​នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ ​ដែលបានយកអ...

១៧ មេសា ២០២៥

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ

ក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក។ រាជធានីភ្នំពេញ៖ នៅថ្ង...

១១ កក្កដា ២០២៦

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងសមាជិក សមាជិកា នៃក្រុមការងារយេនឌ័រ សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​​​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២២

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងសមាជិក សមាជិកា នៃក្រុមការងារយេនឌ័រ សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក...

០២ មករា ២០២២

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម