ញាត្តិគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  ក្នុងដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥ ១៣:៣៥ ល្ងាច

ញាត្តិគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

ញាត្តិគាំទ្រ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
តាងនាមថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ទាំងអស់ និងក្នុងនាមរូបខ្ញុំផ្ទាល់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់ជម្លោះបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ។
ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការការទូត និងច្បាប់អន្តរជាតិ ជាគោល និងមានគោលជំហរច្បាស់លាស់ ម៉ឺងមាត់ ចំពោះសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទោះជាក្នុងតម្លែណាក៏ដោយ សម្រាប់ជាផលប្រយោជន៍ជាតិដ៏ធំធេង។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង និងអនុវត្តន៍ដោយឥតងាករេតាមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្តេជ្ញាចូលរួមយ៉ាងសកម្ម ចំពោះបូរណភាពទឹកដីរវាងប្រទេសកម្ពុជា-ថៃ លើបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ ទន្ទឹមនេះ យើងខ្ញុំសូមសម្ដែងការគោរពចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងនាមអតីតនាយករដ្ឋមន្រ្តី ដ៏អង់អាចឈ្លាសវៃ បានផ្ដល់អនុសាសន៍ជូនរាជរដ្ឋាភិបាល ត្រៀមទាំងយន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ និងនៅតែបន្តនាំបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ ទោះបីជាភាគីថៃ ពុំយល់ព្រមក៏ដោយ។
ជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ទាំងអស់ និងក្នុងនាមរូបខ្ញុំផ្ទាល់ សូមប្តេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងបូរណភាពទឹកដី។ ឆ្លៀតក្នុងឱកាសនេះយើងខ្ញុំ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពទឹកដីរបស់យើង។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ព្រមទាំងមន្ត្រីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានរៀបចំពិធីអបអរសាទរ ក្នុងឱកាសនៃការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ”

ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ព្រមទាំងមន្ត្រីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានរៀបចំពិធីអបអរសាទរ ក្នុងឱកាសនៃការបើក...

០៧ សីហា ២០២៤

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃចន្ទ ៦កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម ឈឹម វុទ្ធា អភិបាលរង

ពិធីបើកវគ្គបណ្តុះបណ្តាល តម្រង់ទិសការអនុវត្តការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ ខេត...

០២ វិច្ឆិកា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល ឧបករណ៍ចុះបញ្ជី សម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា នៅខេត្តកំពង់ធំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល ឧបករណ៍ចុះបញ្ជី សម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា នៅខេត្តកំពង់ធំ។ ខេត...

០៤ ធ្នូ ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម