ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំរាយការណ៍អំពីវឌ្ឍនភាពការងារសម្រាប់ឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ថ្ងៃច័ន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ ១៥:៣៥ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំរាយការណ៍អំពីវឌ្ឍនភាពការងារសម្រាប់ឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំរាយការណ៍អំពីវឌ្ឍនភាពការងារសម្រាប់ឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំរាយការណ៍អំពីវឌ្ឍនភាពការងារសម្រាប់ឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារអត្តសញ្ញាណកម្ម។
ក្នុងកិច្ចប្រជុំរាយការណ៍នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងលោកនាយ/ប្រធានការិយាល័យ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ។
ក្នុងនោះឯកឧត្តម បណ្ឌិត អគ្គនាយក បានធ្វើសេចក្ដីរាយការណ៍ជូន ឯកឧត្តម រដ្ឋលេខាធិការ ប្រធានអង្គប្រជុំអំពីវឌ្ឍនភាពការងារដែលសម្រេចបាន និងការងារកំពុងប្រជុំពិនិត្យពិភាក្សានៅឡើយ។ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ និងសូមសម្តែងការកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មទាំងអស់ ដែលបានខិតខំពុះពារ យកចិត្តទុកដាក់បំពេញការងារនាពេលកន្លងមករហូតទទួលបានលទ្ធផលល្អ។
ឯកឧត្តម បានបន្តជំរុញធ្វើយ៉ាងណាឱ្យមានការខិតខំពង្រីកការងារ ការផ្តល់សេវាអត្តសញ្ញាណកម្ម ឱ្យកាន់តែកៀកប្រជាពលរដ្ឋថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយក្នុងការទទួលយកការផ្តល់សេវាទាំងអស់នេះ ស្របទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។
នៅចុងបញ្ចប់ នៃកិច្ចប្រជុំឯកឧត្តម រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានស្នើឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវចងក្រងរាល់ឯកសារគោលការណ៍របស់រាជរដ្ឋាភិបាលទាំងឡាយឱ្យបានច្បាស់លាស់ និងសូមឱ្យយកចិត្តទុកដាក់លើការងារបណ្តុះបណ្តាល ត្រូវបញ្ជ្រាបបញ្ជូនឱ្យដល់មន្ត្រីថ្នាក់ក្រោមបានដឹង ងាយស្រួលក្នុងការអនុវត្តការងារ៕
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្នុងបរិវេណសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ស្រុកកំចាយមារ និងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីសរុបចំនួន ២.៩០៨នាក់ របស់សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅថ្ងៃអង្គារ ៧រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គ...

១៦ វិច្ឆិកា ២០២២

ឯកឧត្តម សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំការងារថត Video ជាមួយក្រុមការងារថត

ឯកឧត្តម សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំការងារថត Video ជាមួយក្រុមការងារថត នៅរសៀលថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹង...

០៧ មិថុនា ២០២៥

ឯកឧត្តម ផុន លីវិរៈ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៦” ដល់មន្រ្តីផ្ដល់សេវា

ឯកឧត្តម ផុន លីវិរៈ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៦”...

១៦ សីហា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំលិខិតបទដ្ឋានគតិយុត្ត ក្រោមច្បាប់សម្រាប់អនុវត្តសេចក្ដីព្រាងច្បាប់អត្រានុកូដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំលិខិតបទដ្ឋានគតិយុត្ត ក្រោមច្បាប់សម្រាប់អនុវត្តសេចក្ដីព្រាងច្បាប់អត្រានុកូដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និ...

២៤ កុម្ភៈ ២០២២

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម