រដ្ឋបាលខេត្តជាប់ព្រំដែនកំពុងស្រាក់ដៃគ្នាគាំពារពលរដ្ឋភៀសខ្លួន និងទទួលពលករវិលពីប្រទេសថៃ ប្រកបដោយភាពកក់ក្ដៅ និងស្មារតីម្ចាស់ការ
ថ្ងៃច័ន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ១០:០៣ ព្រឹក

រដ្ឋបាលខេត្តជាប់ព្រំដែនកំពុងស្រាក់ដៃគ្នាគាំពារពលរដ្ឋភៀសខ្លួន និងទទួលពលករវិលពីប្រទេសថៃ ប្រកបដោយភាពកក់ក្ដៅ និងស្មារតីម្ចាស់ការ

រដ្ឋបាលខេត្តជាប់ព្រំដែនកំពុងស្រាក់ដៃគ្នាគាំពារពលរដ្ឋភៀសខ្លួន និងទទួលពលករវិលពីប្រទេសថៃ ប្រកបដោយភាពកក់ក្ដៅ និងស្មារតីម្ចាស់ការ!
.....
ស្របតាមគោលការណ៍ណែនាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ជាអភិបាលខេត្តជាប់ព្រំដែន និងខេត្តពាក់ព័ន្ធ បាននិងកំពុងសកម្មស្រាក់ដៃគ្នាទទួលគាំពារពលរដ្ឋភៀសខ្លួនពីតំបន់ប៉ះទង្គិចអាវុធ និងទទួលសម្របសម្រួលដំណើរវិលចូលប្រទេសរបស់ប្រជាពលរដ្ឋ រួមទាំងពលករពីប្រទេសថៃ។
លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់នៅថ្ងៃទី២៥ ខែកក្កដានេះថា ស្របតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន ផ្ដល់កិច្ចសហការគាំទ្រកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ត្រៀមលក្ខណៈជម្លៀសពលរដ្ឋមកកាន់តំបន់មានសុវត្ថិភាព និងចាត់មន្ត្រីប្រចាំការសម្របសម្រួលដំណើរវិលពីប្រទេសថៃ របស់ប្រជាពលរដ្ឋខ្មែរ ចាប់តាំងពីពេលមានភាពតានតឹងតាមខ្សែបន្ទាត់ព្រំដែន ក្រោយកងទ័ពថៃឆ្មក់បាញ់ប្រហារ មកលើកងទ័ពកម្ពុជា នៅតំបន់មុំបី មកម្ល៉េះ។
អ្នកនាំពាក្យដដែលបានឱ្យដឹងថា ចាប់ពីពេលនោះរហូតមានការប៉ះទង្គិចទ្រង់ទ្រាយធំពីថ្ងៃម្សិលមិញមកដល់ថ្ងៃនេះ ឯកឧត្តម លោកជំទាវ អភិបាលខេត្តជាប់ព្រំដែន ក៏បាននិងកំពុងម្ចាស់ការ យកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំ ដោយបានរៀបចំទីតាំង សុវត្ថិភាពជាបន្តបន្ទាប់ និងសម្របសម្រួលការស្នាក់នៅបណ្ដោះអាសន្នរបស់ពលរដ្ឋភៀសខ្លួន ទាំងក្នុងខេត្តជាប់ព្រំដែន និងខេត្តជាប់ព្រំប្រទល់ជាមួយខេត្តជាប់ព្រំដែន។ ជាក់ស្ដែងរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៤កក្កដាម្សិលមិញ បានជូនដំណឹងពីការត្រៀមទទួលពលរដ្ឋភៀសខ្លួនពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
បន្ថែមលើនេះ បើតាមអ្នកនាំពាក្យដដែល នៅពេលដែលរដ្ឋបាលខេត្តជាប់ព្រំដែន បាននិងកំពុងយកចិត្តទុកដាក់គាំពារពលរដ្ឋភៀសខ្លួនមកកាន់តំបន់សុវត្ថិភាពនោះ រដ្ឋបាលរាជធានី ខេត្តផ្សេងៗទៀត ក៏បានផ្ដល់ការគាំទ្រជាអាទិ៍ ជំនួយស្បៀងអាហារ ក្រុមគ្រូពេទ្យនិងឱសថ ព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ។ ជាក់ស្ដែងរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃនេះបានដឹកនាំក្រុមគ្រូពេទ្យជិត២០រូប អ្នកស្ម័គ្រចិត្ត រួមទាំងឱសថចាំបាច់មួយចំនួនទៀត ទៅគាំទ្រការពិនិត្យព្យាបាលជំងឺជូនពលរដ្ឋនៅតំបន់សុវត្ថិភាព ក្នុងខេត្តព្រះវិហារ។
ដោយឡែកនៅថ្ងៃនេះដែរ រដ្ឋបាលខេត្តប៉ៃលិន ក៏បានប្រកាសជូនសាធារណជន និងអំពាវនាវជាពិសេសប្រជាពលរដ្ឋខ្មែរ ជាពលករនៅប្រទេសថៃ បើពុំមានការចាំបាច់ណាស់ណាទេ សូមធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេស ដោយរដ្ឋបាលខេត្តត្រៀមសម្របសម្រួលទាំងអ្នកមាននិងគ្មានឯកសារ ផ្ដល់អាហារសំរន់ និងរថយន្តក្រុងជូនទៅស្រុកកំណើតដោយឥតគិតថ្លៃទូទាំងប្រទេស។ រដ្ឋបាលខេត្តប៉ៃលិន ថែមទាំងផ្ដល់លេខទំនាក់ទំនង សម្រាប់ពលរដ្ឋ ឬពលករ ដែលចង់វិលត្រឡប់ ប៉ុន្តែខ្វះខាតថវិកា ឬថៅកែមិនបើកប្រាក់ខែឱ្យទៀតផង។
ជាមួយគ្នានេះដែរ លោក រ៉េន រតនៈ ក៏បានគូសបញ្ជាក់បន្ថែម អំពីបេសកកម្មរបស់កម្លាំងនគរបាលជាតិ ពោលគឺទន្ទឹមគ្នានិងកម្លាំងនគរបាលការពារព្រំដែន ដែលបាននិងកំពុងសហការប្រកៀកស្មាគាំទ្រកងយោធពលខេមរភូមិន្ទការពារបូរណភាពទឹកដីនោះ កម្លាំងនគរបាលតាមស្នងការដ្ឋាននគរបាល អធិការដ្ឋាននគរបាល និងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងបណ្ដាលច្រកទ្វារព្រំដែន ក៏បានទទួលគោលការណ៍ណែនាំពី ឯកឧត្តមអភិសន្តិបណ្ឌិត ដឹកនាំបញ្ជាអនុវត្តដោយអគ្គស្នងការនគរបាលជាតិ សហការចូលរួមគាំទ្រគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ទាំងការសម្របសម្រួលពលរដ្ឋវិលពីក្រៅប្រទេស ការជម្លៀស និងការគាំពារពលរដ្ឋនៅតាមតំបន់សុវត្ថិភាព។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ក្រោមមគ្គុទេសដឹកនាំតម្រង់ទិសប្រកបដោយបទពិសោធន៍ជ្រៅជ្រះពី សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននិងកំពុងម្ចាស់ការក្នុងបេសកកម្មការពារបូណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ កម្ពុជា ឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងម៉ឺងម៉ាត់បំផុតចំពោះអំពើឈ្លានពានរបស់កងទ័ពថៃ។ ប្រជាពលរដ្ឋទូទាំងប្រទេសក៏បានបង្ហាញស្មារតីបេះដូងខ្មែរដើរក្នុងចង្វាក់តែមួយ រួបរួមសាមគ្គី បង្ហាញឆន្ទៈ ផ្ដល់ការគាំទ្រជំនួយស្បៀងអាហារ ដល់កងកម្លាំង ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ កម្លាំងនគរបាលការពារព្រំដែន រួមទាំងគាំទ្រអាជ្ញាធរមូលដ្ឋាន ដែលបាននិងកំពុងយកចិត្តទុកដាក់គាំពារសុវត្ថិភាពពលរដ្ឋភៀសខ្លួន៕
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំកម្លាំងជំនាញ បំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋ

ខេត្តកែប៖ នៅថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹក...

១៦ សីហា ២០២១

ពិធីពិសាអាហារសាមគ្គីមហាគ្រួសារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ភោជនីយដ្ឋានទន្លេបាសាក់២

ពិធីពិសាអាហារសាមគ្គីមហាគ្រួសារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ភោជនីយដ្ឋានទន្លេបាសាក់២ ភោជនីយដ្ឋានទន្លេបាសាក់២៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ...

៣១ ធ្នូ ២០២៤

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សក់ កែវដ្ឋារ៉ារ័ត្ន ប្រធាននាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ រាជធានីភ្នំពេញ៖ នៅព្រឹកថ្ង...

០៥ កញ្ញា ២០២៥

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបន្តចុះត្រួតពិនិត្យ និងគាំទ្រការងារអត្រានុកូលដ្ឋាន

សកម្មភាពក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល នៃការចុះត្រួតពិនិត្យនិងគាំទ្រកិច្ចការងារអត្...

២៩ មីនា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម