លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមកិច្ចប្រជុំសំណេះសំណាល​ និងបែងចែកតួនាទីភារកិច្ច​ សមាសភាព​ ផ្នែកការងាររដ្ឋបាលនិងទំនាក់ទំនងសង្គម
ថ្ងៃច័ន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ១០:០៩ ព្រឹក

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមកិច្ចប្រជុំសំណេះសំណាល​ និងបែងចែកតួនាទីភារកិច្ច​ សមាសភាព​ ផ្នែកការងាររដ្ឋបាលនិងទំនាក់ទំនងសង្គម

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមកិច្ចប្រជុំសំណេះសំណាល​ និងបែងចែកតួនាទីភារកិច្ច​ សមាសភាព​ ផ្នែកការងាររដ្ឋបាលនិងទំនាក់ទំនងសង្គម​ នៃលេខាធិការដ្ឋាន​ គណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ។
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំសំណេះសំណាល​ និងបែងចែកតួនាទីភារកិច្ច​ សមាសភាព​ ផ្នែកការងាររដ្ឋបាលនិងទំនាក់ទំនងសង្គម​ នៃលេខាធិការដ្ឋាន​ គណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកជំទាវ ជួញ​ សុឆៃ​ អនុប្រធានអចិន្រ្តៃយ៍​ និងជាប្រធានលេខាធិការដ្ឋាន​ នៃគណៈកម្មការសាខា​ សមាគមនារីក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ អនុរដ្ឋលេខាធិការ លោកស្រី អគ្គនាយករង លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកា ផ្នែកការងាររដ្ឋបាល និងទំនាក់ទំនងសង្គម នៃលេខាធិការដ្ឋានគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃជាច្រេីនរូបទៀត។

អត្ថបទផ្សេងៗ

ខេត្តព្រះវិហារ៖ នៅថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបំពេញបែបបទផ្តល់ និងបន្តសុពលភាព

ខេត្តព្រះវិហារ៖ នៅថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បាន...

១៧ មេសា ២០២៥

កិច្ចប្រជុំ ស្ដីពី លទ្ធផលការងារបញ្រ្ជាបយេនឌ័រឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ឧត្តមសេនីយ៍ឯក ឌុច ដាណ...

១០ កក្កដា ២០២០

សកម្មភាពក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន ចុះស្រាវជ្រាវសំបុត្រអត្រានុកូលដ្ឋាន នៅសាលាខណ្ឌចំការមន

សកម្មភាពក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន ចុះស្រាវជ្រាវសំបុត្រអត្រានុកូលដ្ឋាន នៅសាលាខណ្ឌចំការមន រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំ...

០៨ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់តំណែងអភិបាលរង

ឯកឧត្ដម សុខ ចំរើន អញ្ជើញចូលរួមពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តសៀមរាប ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្...

៣០ សីហា ២០២៤

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម