ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងឱកាស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបជាមួយ ឯកឧត្តម ហេង សួរ  ក្នុងកិច្ចប្រជុំជំរុញកិច្ចសហការ ជួយប្រជាពលរដ្ឋខ្មែរវិលពីប្រទេសថៃ ឱ្យបានល្អបំផុត
ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥ ១២:៥៣ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងឱកាស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបជាមួយ ឯកឧត្តម ហេង សួរ ក្នុងកិច្ចប្រជុំជំរុញកិច្ចសហការ ជួយប្រជាពលរដ្ឋខ្មែរវិលពីប្រទេសថៃ ឱ្យបានល្អបំផុត

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងឱកាស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបជាមួយ ឯកឧត្តម ហេង សួរ ក្នុងកិច្ចប្រជុំជំរុញកិច្ចសហការ ជួយប្រជាពលរដ្ឋខ្មែរវិលពីប្រទេសថៃ ឱ្យបានល្អបំផុត។
នៅរសៀលថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សម្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ប្រតិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងអនុសាសន៍តម្រង់ទិសប្រកបដោយគតិបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងឱកាស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទួលជួបជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងកិច្ចប្រជុំជំរុញកិច្ចសហការ ជួយពលរដ្ឋវិលពីប្រទេសថៃ ឱ្យបានល្អបំផុត។
ក្នុងប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គនាយករង និងប្រតិភូអមដំណើរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី លើការងារសម្របសម្រួលទទួលដំណើរវិលពីប្រទេសថៃរបស់ពលរដ្ឋខ្មែរ យ៉ាងរលូន និងប្រកបដោយភាពកក់ក្ដៅ ទោះបីជាពួកគាត់មានការខ្វះខាតឯកសារក៏ដោយ។
ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននិងកំពុងជំរុញការសម្របសម្រួលផ្ដល់សេវាឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យបានស្របតាមច្បាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បង្ហាញការលើកទឹកចិត្ត និងគាំទ្រក្រសួងការងារ ដែលបានដាក់ចេញការសម្របសម្រួលជាមួយរោងចក្រ សហគ្រាសទទួលពាក្យចូលបម្រើការងារពីពលរដ្ឋខ្មែរវិលពីប្រទេសថៃដោយពុំតម្រូវយកឯកសារចាំបាច់។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចមហាបវរធិបតី បានណែនាំឱ្យក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំយន្តការសហការផ្លាស់ប្ដូរព័ត៌មាន បង្ការទប់ស្កាត់បញ្ហាប្រឈម និងដាក់ចេញដំណោះស្រាយឱ្យបានសមស្រប សម្រាប់រយៈពេលតទៅមុខជាយុទ្ធសាស្រ្ត ដើម្បីគ្រប់គ្រងដំណើរចេញនិងចូលរបស់ពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមច្បាប់។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) នៅសណ្ឋាគារសុខាសៀមរាប

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (2...

២៩ មិថុនា ២០២៦

ពិធីបិទ​ នៃកិច្ចប្រជុំតុមូល​ពេញអង្គថ្នាក់រដ្ឋមន្រ្តីអាស៊ាន​ លេីកទី៥ ស្ដីពី​ សន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​ (AMCC)​

នៅទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង...

០៩ តុលា ២០២០

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កែ សួនសុភី ស សុខា នៅរសៀលថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ថាំ វ៉ាន់នីកា តុប នេត សមាជិកាកិត្តិយស

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កែ សួនសុភី ស សុខា នៅរសៀលថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២...

១៨ ឧសភា ២០២៦

អធិការដ្ឋាននគរបាលស្រុកចន្រ្ទា និងក្រុងកំពង់រោទិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំងជំនាញ ចុះប្រគល់សៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ(ក៤) ជូនដល់ប្រជាពលរដ្ឋ

ខេត្តស្វាយរៀង៖ នៅថ្ងៃសុក្រ ១៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ អធិការដ្ឋាននគរបាលស្រុកចន្រ្ទា និងក្រុងកំពង់រោទិ...

១៨ តុលា ២០២៣

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម