ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន
ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ២១:៤២ ល្ងាច

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំពិធី “សិក្ខាសាលាពិគ្រោះយោបល់ផ្តល់ធាតុចូលលើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិស្ដិពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ២០២៦-២០៣៥”។
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងក្នុងនាមលេខាធិការដ្ឋាន គ.ជ.ដ.អ បានសហការជាមួយអង្គការ UNDP និងអង្គការ Vital strategies ក្នុងការរៀបចំពិធី “សិក្ខាសាលាពិគ្រោះយោបល់ផ្តល់ធាតុចូលលើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ២០២៦-២០៣៥” ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមកពីតំណាងក្រសួង-ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធ សរុបចំនួន ៨៥រូប។
សិក្ខាសាលាពិគ្រោះយោបល់នេះ បង្ហាញអំពីការរួមចំណែកក្នុងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មរបស់ជាតិ និងសម្រេចបាននូវបេសកកម្មចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យការងារអត្តសញ្ញាណកម្មដោយ “មិនទុកនរណាម្នាក់ចោល ឱ្យនៅក្រៅបញ្ជីឡើយ”។ ជារួម ផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) គឺជាមូលដ្ឋានគ្រឹះ និងជាមគ្គុទេសក៍ដ៏សំខាន់លើការងារអត្តសញ្ញាណកម្ម បន្តពីផែនយុទ្ធសាស្ត្រជាតិដំណាក់កាលទី១ (NSPI 1.0) ដោយផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) និងអត្តសញ្ញាណឌីជីថល ដើម្បីបង្កើនអត្រាចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ និងការចុះបញ្ជីអត្តសញ្ញាណកម្ម ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មថ្នាក់ជាតិ និងប្រព័ន្ធនៃការផ្តល់សេវាជូនប្រជាពលរដ្ឋខ្មែរ។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កង...

២៤ វិច្ឆិកា ២០២២

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យដោះស្រាយបញ្ហាប្រឈម ជូនពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យដោះស្រាយបញ្ហាប្រឈម ជូនពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ។ ខេត្តបន្ទាយមានជ័យ...

០៨ មករា ២០២៦

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២៣

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា...

២៤ ធ្នូ ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម