ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីសញ្ជាតិ
ថ្ងៃព្រហស្បតិ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ១៤:២៧ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីសញ្ជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីសញ្ជាតិ។
ទីស្ដីការគណៈរដ្ឋមន្ត្រី៖ នៅថ្ងៃចន្ទ ១៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជេីញអមដំណើរជាមួយសមាសភាពតំណាងក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីសញ្ជាតិ ក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាប្រធានក្រុមទី២នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្ដម នៅ បោនន័រ អនុប្រធាន និងជាប្រធានក្រុមទី១ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។
សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមានឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ឯកឧត្ដមប្រធានក្រុមប្រឹក្សានីតិកម្ម និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

កិច្ចប្រជុំ(លើកទី១៩)អន្តរក្រសួងពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ អ...

០៣ វិច្ឆិកា ២០២០

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការចំពោះកិច្ចកំណែទម្រង់ តម្រង់ទិស និងពង្រឹង

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការចំពោះកិច្ចកំណែទម្រង់ តម្រង់ទិស និងពង្រឹងការផ្ដល់សេវាសាធារណៈសណ្ដ...

២៧ ធ្នូ ២០២៥

នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលដោះស្រាយបញ្ហាកំហុស

នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញា...

១៤ មីនា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម