ពិធីចុះអនុស្សរណៈនៃការយោគយល់ (MOU) “ស្ដីពីកិច្ចសហការ ក្នុងការផ្ដល់សេវាដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ” រវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស
ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥ ០៩:០៣ ព្រឹក

ពិធីចុះអនុស្សរណៈនៃការយោគយល់ (MOU) “ស្ដីពីកិច្ចសហការ ក្នុងការផ្ដល់សេវាដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ” រវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស

ពិធីចុះអនុស្សរណៈនៃការយោគយល់ (MOU) “ស្ដីពីកិច្ចសហការ ក្នុងការផ្ដល់សេវាដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ” រវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស។
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអ្នកឧកញ៉ា សួរ វីរៈ ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានអញ្ជើញជាសហប្រធានចុះអនុស្សរណៈនៃការយោគយល់ (MOU) “ស្ដីពីកិច្ចសហការ ក្នុងការផ្ដល់សេវាដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ” រវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ក្រុមការងារពាក់ព័ន្ធ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម អស់លោក លោកស្រី ជាគណៈប្រតិភូអមតំណាងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ព្រមទាំង លោក លោកស្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានមានថ្លែងមតិស្វាគមន៍ និងមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់នៅថ្ងៃនេះ គឺជាយន្តការដ៏មានសារសំខាន់នៃភាពជាដៃគូររវាងរដ្ឋ និងឯកជន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែទូលំទូលាយ កាន់តែងាយស្រួល និងឆាប់រហ័ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងមហាផ្ទៃ។ កិច្ចការទាំងនេះ គឺស្របតាមផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) សេវាបញ្ជើអត្តសញ្ញាណកម្ម គឺជាការផ្តល់នូវជម្រើសជូនប្រជាពលរដ្ឋ ក្នុងការជ្រើសរើសបញ្ញើតាមគោលការណ៍ស្ម័គ្រចិត្ត លើឯកសារអត្តសញ្ញាណកម្មដល់លំនៅឋានប្រជាពលរដ្ឋ ដោយមិនចាំបាច់ត្រឡប់មកទទួលយកឯកសារដោយផ្ទាល់។
អ្នកឧកញ៉ា សួរ វីរៈ ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ក៏បានមានមតិចំណាប់អារម្មណ៍សម្តែងនូវ ការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់រវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ក្នុងថ្ងៃនេះ ដែលគោលបំណងគាំទ្រគោលនយោបាយសាធារណៈ របស់រាជរដ្ឋាភិបាល ស្តីពីការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការនានាជាមួយក្រសួង និងរាជរដ្ឋាភិបាល លើការផ្តល់សេវាឱ្យកាន់តែប្រសើរ។
គួបញ្ជាក់ដែរថាអនុស្សរណៈនៃការយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូររវាងរដ្ឋ និងឯកជន ក្នុងការផ្ដល់សេវាដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ រវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស គឺបង្ហាញការផ្ដល់ជម្រើសបន្ថែមទៀត ជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងកាន់តែចំណេញពេលវេលា។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី...

០៩ កញ្ញា ២០២៤

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីអស់សុពលភាព​ ឬមុនអស់សុពលភាពរយៈពេល​៩០ថ្ងៃ

អគ្គនាយ​កដ្ឋានអត្តសញ្ញាណកម្ម​ ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា​ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី​ មានសុពលភាព...

២៣ តុលា ២០២២

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញធ្វើសេចក្តីរាយការណ៍ កិច្ចការមួយចំនួនពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញធ្វើសេចក្តីរាយការណ៍ កិច្ចការមួយចំនួនពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម។ ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព...

១៥ វិច្ឆិកា ២០២៥

វីដេអូ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងសារអបអរសាទរខួបលើកទី៣៣នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស «អនុស្សាវរីយ៍នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនយោបាយដ៏មានតម្លៃក្រោមអគ្គមគ្គុទេសក៍នៃមហាបុរសរដ្ឋ គឺសម្ដេចព្រះនរោត្ដម សីហនុ

វីដេអូ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងសារអបអរសាទរខួបលើកទី៣៣នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស «អនុស្សាវរីយ៍នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្...

២៤ តុលា ២០២៤

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម