ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ
ថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ ២១:១៦ ល្ងាច

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅសាលប្រជុំ(គ) សាលាខេត្តត្បូងឃ្មុំ ជាន់ទី២។
ក្នុងពិធីបិទសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម កុល វីរក្ស ឯកឧត្តម ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងក្រសួងនានា ឯកឧត្តម អគ្គនាយករង តំណាងអគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ដ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥

សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ឆាណែលTelegram អ...

២៨ កញ្ញា ២០២៥

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងរៀបចំកិច្ចប្រជុំសម្របសម្រួលផ្ដល់ឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋវិលពីប្រទេសថៃជិត១លាននាក់

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងរៀបចំកិច្ចប្រជុំសម្របសម្រួលផ្ដល់ឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋវិលពីប្រទេសថៃជិត១លាននាក់! ...... អគ្គនាយកដ្ឋានអត្ត...

១៦ សីហា ២០២៥

កិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពី ប្រព័ន្ធគ្រប់គ្រងវត្ដមានជនបរទេសនៅកម្ពុជា FPCS (Foreigner Presence in Cambodia System)

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អ...

២០ កក្កដា ២០២០

ពិធីបិទសន្និបាត​បូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល ០៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ​សម្រាប់​រយៈពេល ០៥ឆ្នាំបន្ត

បណ្ឌិត្យសភានគរបាលកម្ពុជា៖ ព្រឹកថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ព ព.ស ២៥៦៤ ត្រូវថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនា...

២៧ កក្កដា ២០២០

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម